ស្ងាត់ៗ សាត រស្មី ក្លាយជាថៅកែភោជនីយដ្ឋានទាំងវ័យក្មេង !

តារា​សម្ដែង​រាង​តូច​ច្រឡឹង សាត រស្មី នៅតែ​ទទួលបាន​ប្រជាប្រិយ​ច្រើន​ពី​សំណាក់​ទស្សនិកជន និង មាន​ទីផ្សារ​សិល្បៈ​​មិន​ខុសពី​ពេល​កន្លងទៅ​ប៉ុន្មាន​ឡើយ ។ បើទោះបីជា​ពេលកន្លងមកនេះ តារា​សម្ដែង​ស្រី​រូបនេះ បាន​បែកធ្លាយ​រឿងរ៉ាវ​ពីអតីតកាលថា នាងជា​អតីត​ភរិយា​របស់​កីឡាករ​ប្រដាល់ ជា ស្រួច ដែល​បាន​បែកបាក់​គ្នា​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ​ក្ដី ។​

​ក្រោយពី​រឿងរ៉ាវ​ស្នេហា​ពី​អតីតកាល​ហាក់​ស្ងប់ស្ងាត់​ទៅវិញ ថ្មីៗ​នេះ តារា​សម្ដែង​សាច់​សខ្ចី សាត រស្មី បានធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជាថ្មី​ម្ដងទៀត ដោយ​ក្នុង​រយៈពេល​តែមួយ​ប៉ប្រិចភ្នែក​សោះ តារា​ស្រី​រូបនេះ ស្រាប់តែ​ក្លាយជា​ថៅកែភោជនីយដ្ឋាន​មួយ​ទាំង​វ័យក្មេង មាន​ឈ្មោះថា « The Container Square » ។​

​ជាក់ស្ដែង ចៅ​កែ​ស្រី​វ័យក្មេង សាត រស្មី ទើបតែ​បង្ហោះ​សារ​សូមឱ្យ​បណ្ដា​ទស្សនិកជន ជួយ​គាំទ្រ​ភោជនីយដ្ឋាន​ថ្មី​របស់ខ្លួន​ខាងលើ​ឱ្យបាន​ច្រើន​កុះករ ។ តែបើ​តាម​ប្រភព​ពីអ្នកជិតស្និទ្ធជាមួយស្រីស្អាតរូបនេះបានឱ្យដឹងថា ហាង​ថ្មី​របស់​តារា​សម្ដែង​ស្រី​សិច​ស៊ី​រូបនេះ បាន​បើក​ដំណើរការបាន​មួយរយៈ​មកហើយ និង មាន​ភ្ញៀវ​ចូល​គាំទ្រ​ជា​បន្តបន្ទាប់​ទៀតផង ។​

​នេះ​ជា​រឿង​ធម្មតា​ទៅហើយ​ ដែល​សិល្បករ​-​ការិនី ស្វះ​ស្វែងរក​ជំនួញ​ផ្សេងៗ​ក្រៅពី​ពឹង​ផ្អែកលើ​អាជីព​សិល្បៈ​ទាំងស្រុង ប៉ុន្ដែ​រឿង​ដែល​ពិសេសទៅទៀតនោះ តារា​សម្ដែង សាត រស្មី នៅ​ក្មេង​សោះ ក៏បាន​ក្លាយជា​ចៅ​កែ​ស្រី​ទៅហើយ ធ្វើឱ្យ​គ្រប់គ្នា​មិន​កោតសរសើរ​មិនបាន ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច