ការផ្តល់ជូនកាន់តែពិសេសពីក្រុមហ៊ុន សាមសុង សម្រាប់ពិធីបុណ្យអុំទូក

ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ក្រុមហ៊ុន ​សាម​សុង ​មានកម្ម​វិធី​បន្ថែម​ជូន​ដ៏​ពិសេស​សម្រាប់​ការ​ជាវ​ផលិតផល​អេ​ទ្បិ​ច​ត្រូ​និ​ចរ​បស់​ក្រុមហ៊ុន ​សាម​សុង ​មួយចំនួន​នៅតាម​ហាង​ទំនើប ​សាម​សុង ​ដែល​បានកំណត់​ចាប់ពី​ថ្ងៃទី ១៥ តុលា រហូតដល់ ១៤ វិច្ឆិកា ២០១៧ ។

​ការផ្តល់ជូន​ពិសេស​នេះ​សម្រាប់​ផលិតផល​ សាម​សុង ​ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង ទូទឹកកក ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​អតិថិជន​ក៏​អាច​ទទួលបាន​ប្រាក់​វិញ​ភ្លាមៗ​រហូតដល់ ១២០ ដុល្លារ ។​

​គួរ​រំឭក​ផងដែរ​ថា សាម​សុង​ ទើប​បានទទួល​ពានរង្វាន់​ផ្នែក​ម៉ាក​អេ​ឡិច​ត្រូ​និ​ច​ល្អ​បំផុត​លំដាប់​ទី​ ៦ ​ទូទាំង​ពិភពលោក​ ប្រចាំឆ្នាំ ២០១៧ ហើយ​នេះ​ជា​ឆ្នាំ​ទី ៦ ហើយ ដែល​ម៉ាក​យីហោ​ដ៏​ល្បី​មួយ​នេះ​នៅតែ​អាច​រក្សា​ចំណាត់ថ្នាក់របស់ខ្លួន​បានយ៉ាង​គួរ​ឱ្យ​កោតសរសើរ ។

​ចំណែក​ផលិតផល​ដែល​ស្ថិតនៅក្នុង​ប្រ​ម៉ូ​សិន​ពិសេស​នេះ សុទ្ធសឹង​ជា​ផលិតផល​ទំនើប ទាន់សម័យ និង កំពុង​ពេញនិយម ហើយ​ស្ទើរតែ​ទាំងអស់​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា Digital Inverter ជួយ​សន្សំសំចៃ​ថាមពល កាត់បន្ថយ​សំឡេង​រំខាន និង គុណភាព​ខ្ពស់ ប្រើប្រាស់​បានយូរ ព្រមទាំង​មានមុខ​ងារ​សំខាន់ៗ​ជាច្រើន​ទៀត ។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ផ្ទាល់​នៅតាម​ហាង​ទំនើប​ សាម​សុង ដែល​ជិត​លោកអ្នក​បំផុត ដើម្បី​កុំ​ឱ្យ​ប្រ​ម៉ូ​សិន​ដ៏​ធំ​មហិមា​ប្រចាំ​ឆ្នាំនេះ​រំលង​ផុត​ឱ្យ​សោះ​!

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច