ល្បិច​ថ្មី​ បងថ្លៃ​ដាក់​ថ្នាំងងុយដេក​ក្នុង​ស្រា​ឱ្យ​ប្អូនថ្លៃស្រី​ផឹក ​រួច​រំលោភ​

នេះ​ជា​ល្បិច​ដ៏​ថោកទាប​បំផុត​របស់​បងថ្លៃ​ប្រុស​ម្នាក់​ ដែល​ដាក់​ថ្នាំ​ងងុយដេក​ឱ្យ​ប្រពន្ធ និង ប្អូនថ្លៃឱ្យ​ដេក​លង់លក់ រួច​ធ្វើ​សកម្មភាព រំលោភ​សេពសន្ថវ​:​ប្អូនថ្លៃ រហូត​បានសម្រេច នៅពេល​នារី រងគ្រោះ​ដឹងខ្លួន​គឺយឺត​ពេលទៅហើយ ។​ ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ យប់ ថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ​២០១៧ នៅភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ ។​

ជនសង្ស័យ​ជា​បងថ្លៃ​មានឈ្មោះ ហេង មាន អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ឯ​ប្អូនថ្លៃ​រងគ្រោះ​ឈ្មោះ ឡ ស ព អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​រ​ស់​នៅ ភូមិ ឃុំកើតហេតុខាងលើ ។ ​សមត្ថកិច្ច​បានបន្តថា តាមរយ​:​ការរៀបរាប់​ដំណើររឿង​ពី​នារី រងគ្រោះ​បានឱ្យដឹងថា នៅ​ថ្ងៃកើតហេតុជនសង្ស័យ និង នា​រីង​គ្រោះ​ស្នាក់នៅ​ក្នុងផ្ទះ​ជាមួយគ្នា បន្ទាប់មក​ជនសង្ស័យ​បានឱ្យ​នារី​រង គ្រោះ​ផឹកថ្នាំ​ងងុយដេក​លាយ​ជាមួយ​ស្រា ដែលបងថ្លៃលួចដាក់ ក៏​ដេក​លង់លក់​ជាមួយ​បងស្រី​របស់ខ្លួន ដែល​ត្រូវជា​ប្រពន្ធ​ជនសង្ស័យបាន​លេបថ្នាំ​ងងុយដេក​ដូចគ្នាដែរ ។​

ឱកាស​ល្អ ជនសង្ស័យ​ក៍​បានធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ថ​វៈ​ទៅលើ​នារី​រងគ្រោះ​រហូត​បានសម្រេច ។ ​ក្រោយមក នារី​រងគ្រោះ​ក៍​ដឹងខ្លួន​ឡើង ឃើញ​សភាពអាក្រាតកាយ ទាំង​ខ្លួន​គ្មាន​សម្បី​តែ​ខោ​លី​អូ និង​ អាវទ្រនាប់ ថែមទាំង​មាន​ទឹកកាម​ជាប់​នឹង​ប្រដាប់ភេទ​របស់ខ្លួន​ទៀត ក៍ដាស់​បងស្រី​របស់ខ្លួន និយាយ​រៀបរាប់​ពី​រឿងហេតុដែលបាន​កើតឡើង បន្ទាប់មក​ជនរងគ្រោះ​ ក៍បាន​ទៅ​ងូតទឹក​លាង​សំអាតខ្លួន​ ហើយក៏ទៅដាក់ពាក្យបណ្តឹង ។​

បន្ទាប់ពី​ទទួល​បានពាក្យបណ្តឹង​សមត្ថកិច្ច​ក៏បាន​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​ នៅពេល​នោះ ជនសង្ស័យបានឆ្លើ​យសារភាពថា​ រូបគេពិតជាបាន​រំលោភប្អូនថ្លៃ ​បានសម្រេច​ដល់​ទៅ​ពីរដង​ ហើយ​ពេលនេះ​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕ សុថា​ត់​

​ ​

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច