បុរសចំណាស់ម្នាក់ បង្ហាញស្នាដៃមនុស្សយន្តដ៏អស្ចារ្យ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល

មាន​មនុស្ស​មិនតិច​ទេ ដែល​តែង​តែង​កោតសរសើរ​លើ​ស្នាដៃ​រូប​មនុស្ស​យន្ត ដែល​ធ្វើឡើង​ពី​គ្រឿង​ដែក​សំណង់​អេតចាយ​ចាស់ៗ ។

​ប្រភពព័ត៌មាន បានឱ្យដឹងថា សម្រាប់​រូប​មនុស្ស​យន្ត​ធ្វើ​អំពី​ដែក​ចាស់ៗ​ទាំង​នេះដែរ ត្រូវបាន​សាង​ដោយ​បុរស​ចំណាស់​ឈ្មោះ លោក Liu Konghua ជាជាង​បច្ចេកទេស​ចូលនិវត្តន៍ សព្វថ្ងៃ​រស់នៅ​ក្រុង Zoucheng ខេត្ត Shandong នៅ​ភាគ​ខាងកើត​ប្រទេស​ចិន ។​

​បន្ទាប់ពី​បាន​ចូល​និវត្ត​លោក Liu Konghua បាន​ដើរ​ប្រមូល ដែក​អេតចាយ​សល់​ពី​សំណង់ ដើម្បី​កសាង​រូប​មនុស្ស​យន្ត និង រូប​ផ្សេងៗ ដែល​មើលទៅ ពិតជា​អស្ចារ្យ និង​នឹកស្មាន​មិន​ដល់​ថា ជា​វត្ថុ​ដែល​ធ្វើ​ដោយ​ដៃ ៕ ម៉ា​នី (​ប្រភព​៖ ChinaGlobalTVNetwork)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច