ស្រ្តីពពោះចាក់វ៉ាក់សាំងជំងឺក្អកមាន់ អាចការពារទារកមិនឱ្យកើតជំងឺនេះបាន ៦៥%

តាម​ការស្រាវជ្រាវ​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺក្អកមាន់​អំឡុងពេល​ពពោះ គឺ​អាចជួយ​បង្កាទារក​បាន គឺអាច​ជួយ​បាន​ចំនួន ៩ ករណី ក្នុងចំណោម ១០ ករណី​ដែល​កុមារ​កើតមាន​មាន​ជំងឺ​ក្អក​ធ្ងន់ធ្ងរ ។

​មេរោគ​ដែល​បណ្តាលឱ្យ​កើត​ជំងឺក្អកមាន់​ គឺ​បាក់តេរី​ឈ្មោះ ប​ដេ​តេ​ឡា ភើ​ទូ​ស៊ី​ស (Bordetella pertussis) ។ មេរោគ​ក្អកមាន់​ប្រភេទ​នេះ​អាច​ឆ្លង​រាលដាល​ខ្លាំង​នៅពេល​អ្នកជំងឺ​ក្អក និង កណ្តាស់ ។ ប្រហែល​ពាក់កណ្តាល​នៃ​ទារក​ដែលមាន​អាយុ​ក្រោម​មួយឆ្នាំ ដែលមាន​បញ្ហា​ដោយ​ជំងឺក្អកមាន់ ចាំបាច់​ត្រូវ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ វា​ក៏​ជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ​ដូច​ទៅនឹង​ជំងឺ​រលាក​សួត និង រលាក​ស្រោមខួរ​ផងដែរ ។​

​តាម​ការស្រាវជ្រាវ​ត្រូវបាន​ពិនិត្យ​ទិន្នន័យ​លើ​កុមារ​ចំនួន ២៥១ នាក់ ដែលមាន​ជំងឺក្អកមាន់​មុន​អាយុ ២ ខែ និង ក្រុម​ចំនួន ៥៣៧ នាក់​ផ្សេងទៀត​ដែល​មិនមាន​ជំងឺក្អកមាន់​នៅក្រោយពេល​កើត ។

​ការសិក្សា​នេះ​បាន​ពិនិត្យ​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៤ នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ រដ្ឋ Connecticut រដ្ឋមី​ណេ​សូ​តា រដ្ឋម៉ិ​ក​ស៊ី​កូ រដ្ឋញូវយ៉ក និង រដ្ឋអូ​រី​ហ្គ​ន ។ អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប ​និង ​ធ្វើ​កំណត់ត្រា​លើ​ទារក​ដែលមាន​ជំងឺក្អកមាន់​ដើម្បី​ស្វែងរក​ភាពស្រដៀងគ្នា និង ភាពខុសគ្នា​នៅពេល​កើត​ជំងឺក្អកមាន់ ។

​ក្រុម​ស្ត្រី​ដែល​ទទួល​ការចាក់​ថ្នាំ​បង្កាក្នុងអំឡុងពេល​ត្រីមាស​ទី ៣ នៅពេល​កំពុង​ពរ​ពោះ គឺមាន​ប្រសិទ្ធភាព ៧៨ ភាគរយ ក្នុងការ​ទប់ស្កាត់​ជំងឺក្អកមាន់​ដល់​ទារក​បាន នៅពេល​កុមារ​មាន​កើត​ជំងឺ​នេះ នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​ពី Clinical Infectious Diseases ។

​វេជ្ជបណ្ឌិត​មួយរូប ឈ្មោះ Annette Regan អ្នកស្រាវជ្រាវ​សុខភាព​សាធារណៈ​នៅ​សាកលវិទ្យាល័យ Curtin University ក្នុងប្រទេស​អូស្ត្រាលី​ ដែល​មិនបាន​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​នេះ ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ គឺ​ពិត​ជាមាន​ប្រសិទ្ធិភាព​គួរឱ្យ​ជឿជាក់​ពិតមែន ប្រសិនបើ​ស្ត្រី​ទទួល​ការចាក់​វ៉ាក់សាំង​ក្នុងអំឡុង​ត្រីមាស​ដំបូង ព្រោះ​ទារក​មិនអាច​ទទួល​ការចាក់​វ៉ាក់សាំង​តែឯង​បាន​នោះទេក្នុងអំឡុងពេល​កើត ៕ សុផល (​ប្រភព​៖ zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច