សម្រាលកូនដោយការវះកាត់ ធ្វើឱ្យកុមារប្រឈមជំងឺធាត់ និង ទឹកនោមផ្អែម

ការ​សម្រាក​កូន​ដោយ​វះ​កាត់កំពុងមាន​ការពេញនិយម​នៅ​ទូទាំង​ពិភពលោក ហើយ​វា​ត្រូវបាន​គេ​យល់ថា​ ជា​ជម្រើស​ងាយស្រួល និង តែងតែ​ជ្រើសរើស​ជាជាង​ជម្រើស​សង្គ្រោះបន្ទាន់​ទៅវិញ ព្រោះ​ការ​សម្រាលកូន​ដោយ​វះកាត់ច្រើន​អនុវត្ត​នៅពេល​មានការ​លំបាក​នៅពេល​ស​ម្រា​ល និង បញ្ហា​សុខភាព​ផ្សេងៗ​របស់​ម្តាយ​តែប៉ុណ្ណោះ ។

​ការវះកាត់​នេះ​ត្រូវបាន​គេ​ធ្វើការ​វះ​កាត់នៅត្រង់​ពោះ​ផ្នែក​ខាងក្រោម​របស់​ស្ត្រី​ដែល​ដល់ពេល​សម្រាល និង តែង​អនុវត្ត​នៅពេល​ការកើត​តាម​ធម្មជាតិអាច​ផ្តល់​គ្រោះថ្នាក់​ដល់​ម្តាយ និង ទារក ។ ​ហើយ​បច្ចុប្បន្ននេះ​ការ​សម្រាលកូន​ដោយ​វះ កាត់ត្រូវបាន​គេ​ជ្រើសរើស​ច្រើន និង កំពុង​ពេញនិយម ដោយសារ​មិន​ចង់​មានការ​ឈឺចាប់​ខ្លាំង​នៅពេល​សម្រាល បើទោះជា​មិនមាន​បញ្ហា​ពិបាក​ផ្នែក​សុខភាព​ណាមួយ​ក៏ដោយ ។​

​ប៉ុន្តែ​ស្ត្រី​ភាគច្រើន​មិនបាន​ដឹង​ពី​គុណវិបត្តិ​នេះឡើយ​ ព្រោះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ទារក​ប្រឈម​នឹង​បញ្ហា​ធាត់ និង ជំងឺ​ទឹកនោមផ្អែម​នៅពេល​ធំ​ដឹងក្តី ។ បើ​យោងតាម​របាយការណ៍​ពី Deccan Chronicle ការសិក្សា​បាន​រកឃើញថា ទារក​ដែល​កើត​ក្រោយពេល​ពីរ​សប្តាហ៍​ឡើងទៅ អាច​ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម និង ធាត់​នៅពេល​ធំ ។​

​បន្ថែម​ពីនេះ​បើ​យោងតាម​ការសិក្សា​ដែល​ចុះ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ​សម្ភព និង រោគ​ស្ត្រី​នៅ​អាមេរិក (American Journal of Obstetrics and Gynecology) បានឱ្យដឹងថា ទារក​ដែល​កើត​ដោយ​វះកាត់ក៏​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្សេងៗ ដូចជា​បញ្ហា​ពិបាក​រំលាយ​អាហារ និង បម្រែបម្រួល​អ័រម៉ូន ប៉ះពាល់​មុខងារ​ក្រពេញ​ពោះវៀន និង បញ្ហា​សុខភាព​មួយចំនួន ។

​ជា​លទ្ធផល​កុមារ​នៅពេល​ធំ​មាន​អាយុ​ចាប់ពី ៥ ឆ្នាំ​ឡើងទៅ អាច​ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ១ ដែល​ជំងឺ​ក្នុងដំណាក់កាល​នេះ​ច្រើន​កើតមាន​ទៅលើ​មនុស្សពេញវ័យ ទាក់ទង​នឹង​កត្តា​រស់នៅ​មួយចំនួន​តែប៉ុណ្ណោះ ៕ សុផល (​ប្រភព​៖ zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច