លោកគ្រូ ធាន វុទ្ធី ប្តូរពី ព្រះសិអារ្យមេត្រី មកព្រះអរហន្ត ល្បីនៅខេត្តតាកែវ (មានវីដេអូ)

​នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះ ​បណ្តាញ​សង្គម facebook បាន​ង្ហា​ញ​នូវ​រូបភាព​យ៉ាងច្រើន​ពី​លោក គ្រូ ធាន វុ​ទ្ធី ក្នុង​ពិធីបុណ្យ​កឋិនទាន​មួយ​ កាលពី​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៧ នៅលើ​ទឹកដី​នៃឃុំ​ចំប៉ា ស្រុក​ព្រៃ​កប្បាស ខេត្តតាកែវ ជាទី​កន្លែង ​ដែល​លោក​បាន​កសាង​ព្រះពុទ្ធ​បដិមា​ធំ​ៗយ៉ាងច្រើន ​នៅ​លើផ្ទៃដី​ជាច្រើនហិកតា​ ។

អ្នកចូលរួម​ហែ​អង្គ​កឋិនទាន​ទាំងនោះ ​សុទ្ធតែ​ស្លៀក​ស ​ពាក់​ស មានចំនួនជិត ១ពាន់នាក់ និង អ្នក​ចូលរួមបាន​ប្រសិទ្ធ​នាម​ឱ្យ​លោក គ្រូ ធាន វ​ទ្ធី ថា​ ជា​ព្រះអរហន្ត ​ដែល​ត្រាស់ដឹងនៅ​លើក​ទឹកដី​ខេត្ត​កែវ ។​ ការ​ហែ​អង្គ​កឋិនទានយ៉ាង ​គគ្រឹកគគ្រេង​នេះ​ បានធ្វើឱ្យ​អ្នកចូលរួម​មានការ​រីក​រាយ​ជ្រះថ្លា តែ​អ្នក​ដែល​បានឃើញ​រូបភាព និង បានឮ​ពាក្យ​ហៅថា លោក គ្រូ ធាន វ​ទ្ធី ថា​ ជា​ព្រះអរហន្ត នោះ ​ពួកគេបាន​នាំគ្នា​ទិតៀន និង រិះគន់យ៉ាងខ្លាំង ជាពិសេស​អ្នកលេង បណ្តាញ​សង្គម facebook ដោយម្នាក់ៗបាននិយាយថា​ ជា​រឿង​បោកប្រាស់​ទៅវិញ ។

​ទោះបីជា​យ៉ាងណា ​គេ​មិន​បានឮ​សូរពាក្យ​ព្រះអរហន្ត នេះ​ចេញពី​មាត់​លោកគ្រូ ធាន វុទ្ធី ឡើយ គឺ​មានតែ​អ្នកចូលរួម​ប៉ុណ្ណោះ​ ដែល​ហៅ​រូបលោក​បែបនេះ ។

ប៉ុន្តែ​ទោះជា​យ៉ាណា​ក៏​គេ​បាន​សង្កេតឃើញ លោកគ្រូ ធាន វុទ្ធី រៀប​ឥរិយាបទ​ខុសពីអ្នកផងទាំងពួង​គឺ​ប្រៀបខ្លួនដូចជា អ្នកមាន​បារមី​ ​ដែល​ចូលរួម​ កម្មវិធី​បុណ្យ​នេះ ។ ​ទោះបីជា​មានការ​លើកតម្កើង​លោក​ និង​ ទិតៀន​លោក​​យ៉ាង​ក្តី​ គេ​ក៏​មិន​ឃើញមានប្រតិកម្ម​ពី​លោកគ្រូ ធាន វុទ្ធី ឡើយ ហើយ​អ្នក​ព័ត៌​មាន​របស់យើង​ក៏​មិនអាច​រក​ការបំភ្លឺ​ពី​លោកគ្រូរូបនោះ បានឡើយ ។​

គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ ២០១៤ លោកគ្រូ ធាន វុទ្ធី ដែលជា​អ្នក​កសាង​វត្ត ទទួល​រាជា ស្ថិតនៅឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល ព្រមទាំង​បាន​កសាង​ព្រះពុទ្ធ​បដិមា​ធំជាងគេ​បង្អស់​ នៅក្នុង​ប្រទេស​កម្ពុជា​នោះ ត្រូវបានដៃជើងរបស់គាត់​លើកតម្កើង​គាត់ថា​ ជាព្រះ​សិ​អារ្យ​មេ​ត្រី ហើយគាត់បាន​អង្គុយ​លើ​ប​ល័​ង្គ ដូច​ព្រះ សូម្បីតែ​ព្រះសង្ឃ​ ក៏​លើកដៃ​សំពះ​គាត់​ដែរ ។ ហើយរឿងនេះ ក៏បានល្បីសុសសាយ ធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើការរិះគន់យ៉ាងខ្លាំងពីទង្វើមិនគប្បីរបស់បុគ្គលរូបនេះ ។ ពេលនោះក្រសួងធម្មការ ក៏បានចាត់ការចំពោះរឿងនេះ ដោយបានកោះហៅគ្រូ ធាន វុទ្ធី មកសួរនាំ ហើយក៏បានឱ្យសុំទោស និង ដាក់លក្ខខណ្ជមួយចំនួន ទៅគាត់ ។

ក្រោយពី​​រឿ​នេះ​ត្រូវបាន​បញ្ចប់មក  ​ការសាងសង់​នៅក្នុង​វត្ត​ទួល​រាជា ​ក៏​ផ្អាក​ដែរ តែ​លោក គ្រូ ធាន វ​ទ្ធី បែរ​ជាទៅ​កសាង​បដិមា​ធំៗ យ៉ាងច្រើន ​នៅ​ស្រុកកំណើត​របស់គាត់ ​ដែល​ស្ថិតនៅ ភូមិ ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ហើយក៏ត្រូវបានគេហៅគាត់ថា ជាព្រះអរហន្ត វិញ​ម្តង ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច