វិធីដ៏សាមញ្ញអាចដឹងពីកម្រិតនៃការញៀនលេងទូរស័ព្ទរបស់អ្នក!

តើ​អ្នក​គិតថា អ្នកជា​មនុស្ស​ញៀន​លេង​ទូរស័ព្ទ​ទេ ? ការធ្វើ​តេស្ត​សាមញ្ញ​មួយ​នេះ​អាចជួយ​ឱ្យ​អ្នក​ដឹងថា តើ​អ្នកញៀន​ខ្លាំង ឬ យ៉ាងណា ។​ ​តេស្ត​នេះ​មាន​ឈ្មោះថា Eichoff ដែល​បំណង​របស់​វា​ គឺ​វិភាគ​លើ​ការឈឺចាប់​នៅត្រង់​តំបន់​កដៃ ។ ដើម្បី​ធ្វើតេស្ត​នេះ អ្នក​ត្រូវ​ក្តាប់ដៃ ដោយ​ដាក់​មេដៃ​នៅក្នុង​ការព័ទ្ធ​នៃ​ម្រាមដៃ​បួន​ផ្សេងទៀត (​ដូច​បង្ហាញ​ក្នុង​រូប​) រួច​អ្នក​កាច់​កដៃ​ចុះក្រោម ។

ប្រសិនបើ​អ្នកមាន​អារម្មណ៍​ឈឺ​ត្រង់​តំបន់​កដៃ​នោះ បានន័យថា អ្នកជា​មនុស្ស​ញៀន​លេង​ទូរស័ព្ទ ហើយ​កម្រិត​នៃ​ការឈឺចាប់​នេះ ក៏​បង្ហាញ​ពី​កម្រិត​នៃ​ការ​ញៀន​ទូរស័ព្ទ​របស់​អ្នក​ផងដែរ ។ ចង់ដឹង​កាន់តែច្បាស់ សូម​ធ្វើតេស្ត​មួយ​នេះ​មើល​ខ្លួនឯង ៕ រិទ្ធី (​ប្រភព ៖ Koreaboo)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច