រកឃើញថ្មី! សាក់លើស្បែក «ប្រែពណ៌» តាមដានស្ថានភាពសុខភាព (មានវីដេអូ)

ការចាក់​សាក់​កំពុង​ទទួល​ប្រជាប្រិយភាព​ជាង​ពីមុន ព្រោះ​វា​បានបង្ហាញ​នូវ​បុគ្គលិកលក្ខណៈ​របស់​បុគ្គ​ល ។ ប៉ុន្តែ​ក្នុងសម័យ​បច្ចេកវិជ្ជា​ទំនើប​នេះ គេ​អាច​ចាក់​សាក់​ដើម្បី​ធ្វើការ​តាមដាន​សុខភាព​បាន ។ ការចាក់​សាក់​ថ្មី​នេះ​អាចធ្វើ​ការតាមដាន​កម្រិត​ជាតិ​ស្ករ និង អាចឱ្យ​អ្នក​កែប្រែ​ស្បែក​របស់​អ្នក​ទៅជា​អេក្រង់​ចុច​បាន​ផងដែរ ដោយ​បច្ចេកវិជ្ជា​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមនិស្សិត​មកពី​សាកលវិទ្យាល័យ Harvard និង MIT ដោយ​បង្កើត​ទឹក​ថ្នាំ​មួយ​មាន​ឈ្មោះថា ទឹក​ថ្នាំ​វៃឆ្លាត (smart ink) ដោយ​អាចធ្វើ​ការតាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​បាន ដោយមាន​បង្ហាញ​ពណ៌​ប្រែប្រួល​របស់​ស្នាមសាក់ ។

​ទឹក​ថ្នាំ​នេះ​អាចធ្វើ​ការទំនាក់ទំនង​ជាមួយនឹង​ស្បែក ក៏ដូចជា​តាមដាន​កម្រិត​អាហារូបត្ថម្ភ និង កាកសំណល់​ដែល​បញ្ចេញ​ពី​រាងកាយ ដូចជា​បរិមាណ​ញើស ខ្លាញ់​ផ្សេងៗ មិនតែប៉ុណ្ណោះ​វា​ផ្តល់​តួរ​លេខ​នៃ​កម្រិត​ជាតិគីមី​ដែល​ប្រមូលផ្តុំ​នៅក្នុង​ឈាម​បាន ។

​ការធ្វើ​តេស្ត​ត្រូវបាន​គេ​សិក្សា​រួចហើយ​ទៅលើ​សត្វ​ជ្រូក​តាមរយៈ​បច្ចេកទេស​សិក្សា vitro patches ។ នៅពេល​តាមដាន​នៅលើ​ស្បែក​មនុស្ស ស្នាម​ពណ៌​សាក់​នេះ​អាច​ប្រែ​ពណ៌​ពី​បៃតង​មក​ត្នោត នៅពេល​មាន​សមាសធាតុ​ផ្តុំ​ផ្សេងៗ​ច្រើន​ក្នុង​ខ្លួន​កើនឡើង និង អាច​តាមដាន​កម្រិត​ជាតិ​អំបិល​ផងដែរ នៅពេល​វា​ប្រែ​ព៌​ណ​ទៅជាបៃតង​ស្រាល ។ ពណ៌​ថ្នាំ​សាក់​នៅលើ​ស្បែក​នេះ អាច​ប្រែ​ពណ៌​ទៅតាមកម្រិត​ពន្លឺ​ក្នុង​មជ្ឈដ្ឋាន​ជុំវិញ ។

​បច្ចេកវិជ្ជា​នេះ​កំពុង​ត្រូវបាន​សិក្សា​បន្ថែមទៀត ដើម្បី​តាមដាន​ព័ត៌មាន​ផ្សេងៗ​ពី​រាងកាយ ​។ ប៉ុន្តែ​បញ្ហា​ឯកជន​ភាព និង រឿង​សម្ងាត់​ផ្ទាល់ខ្លួន គឺ​មិន​ចង់ឱ្យ​មានការ​លាតត្រដាង​នៅលើ​ស្បែក​នោះដែរ ។​

​ទោះជា​យ៉ាងនេះ​ក្តី​ស្នាម​សាក់​នៃ​ពណ៌​ទាំងនេះ មិនអាច​ស្ថិតស្ថេរ​ជាប់​បានយូរ​នោះទេ តែ​អ្នកប្រើប្រាស់​អាច​ជ្រើសរើស​បាន និង ប្រើ​សាកល្បង​ក្នុង​រយៈពេល​កំណត់​ណាមួយ​ ។ ចង់ដឹងថា​វា​មាន​លក្ខណៈពិសេស​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖ សុផល​​  (ប្រភព៖  Harvard)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច