ភោជនីយដ្ឋាន​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា សម្ពោធ​សាខា​ទី ២ នៅ​ទួលគោក​

ភោជនីយដ្ឋាន​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា បានធ្វើ​ពិធី​បើកសម្ពោធ​សាខា​ទី ២ របស់​ខ្លូន​កាលពី​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៧ ដែលមាន​អាស័យដ្ឋាន​នៅ​ផ្លូវ​លេខ ៣១៥ សង្កាត់​បឹងកក់​ទី ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ហាង​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ទួល គោក ត្រូវបាន​រចនា​មាន​លក្ខណៈ​ដ៏​ថ្មី​សន្លាង ដែល​ពោរពេញ​ដោយ​ភាព ទាក់ទាញ មាន​បន្ទប់ VIP និង កា​រ៉ា​អូ​ខេ យ៉ាង​ធំ​ទូលាយ​ប្រកបដោយ​ផាសុខភាព ។ អតិថិជន​អាចញ៉ាំ​សាច់​អាំង​បា​ប៊ី​ឃ្យូ​ជាមួយ​មិត្ត​ភ​ក្កិ និង ក្រុមគ្រួសារ​ប្រកប ដោយ​ភាព​ស្និត​ស្នាល និង រីករាយ ។ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ទួលគោក មាន​ទីធ្លា​ធំ​ទូលាយ ងាយស្រួល​ក្នុង​ការចត​យាន្ត​យន្ត ។​

​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា ជា​ភោជនីយដ្ឋាន​ច​ម្អិ​ត​អាហារ​ដោយ​ខ្លូន​ឯង​បែប​ជប៉ុន ដែលមាន​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ និង ចែ​ក​រំលែក​សុភមង្គល​ជាមួយ​អ្នក និង មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក ។ កាន់តែ​ពិសេសជាងនេះទៅទៀត​នោះ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា ផ្តល់នូវ​តម្លៃ​សមរម្យ នូវ​អាហារ​ដ៏​ឈ្ង​យ​ឆ្ងាញ់ និង មាន​អនាម័យ​ខ្ពស់ ។​ ​អតិថិជន​អាច​កុម្ម៉ង់​មុខម្ហូប​ទៅតាម​តម្រូវការ​បែប​សាច់​អាំង​បា​ប៊ី​ឃ្យូ ដោយ​រួមមាន​៖ សាច់គោ​អូស្ត្រាលី​ស្មា​មុខ សាច់គោ​អូស្ត្រាលី​ជាប់​ខ្លាញ់ សាច់ជ្រូក​ស្មា​មុខ សាច់មាន់ ត្រី​មា​ហី​ហី​ជប៉ុន បង្គា​ស្រស់ បន្លែស្រស់ និង ទឹកជ្រលក់​បា​ប៊ី​ឃ្យូ​ដែល​លាយ​បញ្ចូល​គ្នា​ទាំង ៤ មុខ ធ្វើឱ្យ​រសជាតិ​អាហារ​នៅ បា ប៊ី ឃ្យូ ផ្លា​ហ្សា ប្រកបដោយ​រសជាតិ​ឈ្ងុយឆ្ងាញ់ ។ បន្ថែម​ពីនេះ​ទៀត បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា មាន​ខ្ទះ​អាំង​សាច់​ដ៏​ប្រណីត នឹង​ប្រើ​សម្រាប់​អាំង​សាច់​បា​ប៊ី​ឃ្យូ សាច់ បន្លែ និង មានទឹក​ស៊ុប​ដ៏​ពិសេស​ថែមទៀត ធ្វើឱ្យ​ការ​ញ៉ាំ​អាហារ​ជួបជុំ​គ្រួសារ​កាន់តែ​មានន័យ ។​

លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា បុគ្គលិក​គ្រប់រូប​នៅ​ក្រុមហ៊ុន RMA Cambodia និង EFG រួមទាំង​រូបខ្ញុំ​ផ្ទាល់​មាន​ក្តីរំភើប​ខ្លាំងណាស់​ក្នុងការ​នាំមក​នូវ​ភាព​ដ៏​អស្ចារ្យក្នុងការ​ស្រស់ស្រូប​អាហារ​ចម្អិន​ដោយ​ខ្លូន​ឯង​របស់ Bar B Q Plaza ដែល​ប្រកបដោយ​គុណភាព​ខ្ពស់ ទាំង​សាច់ និង បន្លែស្រស់ ដល់​អតិថិជន​នៅ​កម្ពុជា ។ ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​វិស័យ​ម្ហូប​អាហារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្នាំ ២០០៤ ។ ការបន្ថែម Bar B Q Plaza នឹង​បន្ត​ឱ្យ​យើង​ផ្តល់ជូន នូវ​ម្ហូបអាហារ​ស្តង់ដារ​ខ្ពស់ និង បទពិសោធ​បរិភោគ​អាហារ​កាន់តែ​ល្អ​ដល់​អតិថិជន ។​

​ក្រុមហ៊ុន EFG គ្រោង​នឹង​ពង្រីក​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ ជាមួយ​ការបើក​បន្ថែម​សាខា Bar B Q Plaza ចំនួន ១០ ទៀត​នៅត្រឹម​ឆ្នាំ ២០២២ ។ ការពង្រីក​នេះ​នឹង​ផ្តល់ឱកាស​ការងារ​ជាង ១០០ នាក់​បន្ថែមទៀតនៅតាម​ទីតាំង នៅក្នុង​ក្រុង​ធំៗ ដែល​កម្លាំង​ការងារ​របស់​ក្រុមហ៊ុន​នឹង​ឡើងដល់​ជាង ១៣០០ នាក់ ។ ក្រុមហ៊ុន Express Food Group (EFG) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន RMA Cambodia ទើបបានទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន Thai Food Passion Co ដើម្បី​បើក​ភោជនីយដ្ឋាន Bar B Q Plaza នៅក្នុង​ប្រទេស​កម្ពុជា ។​

​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៨៧ ដោយ​លោក Choopong Choopojcharoen ដែលបាន​អនុវត្ត​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី និង ជប៉ុន ដែល​ល្បី​ជា​យូរ​មកហើយ​ជាមួយ​ភោជនីយដ្ឋាន​របស់ គាត់ ។ កាន់តែ​ពិសេស​ទៅទៀត ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងខ្លាំង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា បាន​ពង្រីក​សាខា​ក្នុង​ឆ្នាំ ២០១៧ ជាង ១៥០ កន្លែង​ទាំង​នៅក្នុង​ប្រទេស​ថៃ និង បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ហើយ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ភោជនីយដ្ឋាន​លេខ ១ ក្នុង​ផ្នែក​ភោជនីយដ្ឋា​ន​ច​ម្អិ​ត​អាហារ​ដោយ​ខ្លូន​ឯង​ជាង ៥ ឆ្នាំ មកហើយ ។

បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមទាំង ១៧ សាខា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង ២ សាខា​ទៀត​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។ Thai Food Passion Co រៀបចំ​ការពង្រីក​ទុក​មុន​យ៉ាងហោចណាស់ ៣០ ភោជនីយដ្ឋាន​នៅ​ឆ្នាំ ២០២០ ខាងមុខនេះ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច