សំអឿន ពិរោរ ប្រើពាក្យផ្អែមល្ហែមពេក ធ្វើឱ្យ ហែមថុន វិទិនី ចង់ «រអើម»!

កីឡាការិនី​ហែល​ទឹក ហែម​ថុ​ន វិ​ទិ​នី និង គូស្នេហ៍​ដែល​គេ​ស្គាល់​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្បី​មួយរូប សំអឿន ពិ​រោ​រ បានបញ្ចប់​ឈ្មោះ​ជា​សង្សារ ប្រែក្លាយជា​គូ​ដណ្ដឹង​រងចាំ​តែ​ថ្ងៃ​រៀបការ​ប៉ុណ្ណោះ ។ ក្នុង​នោះគេ​សង្កេតឃើញ​គូស្នេហ៍​អ្នកកីឡា​ដូចគ្នា​មួយគូ​នេះ មិនសូវ​សាង​ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា​បង្ហោះ​ជា​សាធារណៈ​ដូច​គូស្នេហ៍​ដទៃទៀត​ឡើយ ។​

​ដោយឡែក​ទើបតែ​នៅ​ប៉ុន្មាន​ម៉ោង​មុននេះ កីឡាករ​បាល់ទាត់​រូប​សង្ហា សំអឿន ពិ​រោ​រ បាន​ប្រើ​ពាក្យពេចន៍​ជូរ​ពរ​ថ្ងៃ​ខួបកំណើត​ដល់​គូ​ដណ្ដឹង​រូប​ស្រស់ ថែម​ថុ​ន វិ​ទិ​នី យ៉ាង​ផ្អែមល្ហែម​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ធ្វើឱ្យ​អ្នកគាំទ្រ​ស្ទើរតែ​លើស​ជាតិ​ស្ករ​ទៅហើយ ។​

​ដោយសារតែ​មិនសូវ​ចេះ​ស្វ៊ី​ត​ដូច​គូស្នេហ៍​ដទៃ កីឡាការិនី​ហែល​ទឹក ថែម​ថុ​ន វិ​ទិ​នី ភ្ញាក់ផ្អើល និង រំភើបចិត្ត​យ៉ាងខ្លាំង​នៅពេល​បានឃើញ​មនុស្ស​ជាទី​ស្រឡាញ់​ប្រើពាក្យ​សម្ដី​ជូនពរ​ផ្អែម​ដូច​ទឹកឃ្មុំ​បែបនេះ ព្រមទាំង​បាន​ព្រលយ​សារ​តប​ទៅវិញ​ក្នុងន័យ​លេងសើច​មួយ​ឃ្លា​ថា «​ជូនពរ​ផ្អែម​ពេក​ឡើង​ចង់​រអើម​ហើយ ហាហា សូមឱ្យ​បាន​ចឹ​ង ចឹ​ងរ​ហូត​ទៅណា អរគុណ​ណា​BeB»BeBe


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច