Google Assistant មានជម្រើសសំឡេងមនុស្សប្រុសហើយ

សម្រាប់​អ្នក​ដែល​ប្រើ​ឧបករណ៍​បច្ចេកវិជ្ជា​ទំនើប និង មានប្រើ​មុខងារ Google Assistant ផង​នោះ អ្នក​មិនចាំបាច់​គិតថា​វា​មាន​ភាព​រើសអើង​នោះដែរ ពីព្រោះ​ថ្មីៗ​នេះក្រុមហ៊ុន​បាន​បង្កើត​ជម្រើស​សំឡេង Voice II ដែលមាន​សំឡេងបុរស​និយាយ ។

​គួរ​បញ្ជាក់ថា បើតាម​គោលការណ៍​របស់​អេ​ន​ឌ្រ័​យ​ពីមុនមក គេ​បានផ្តល់​តែ​ជម្រើស​នូវ​សំឡេង​មនុស្ស​ស្រី​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយមាន​ការរីកចម្រើន​នូវ​បច្ចេកវិជ្ជា​ប្រាជ្ញា​សិប្បនិម្មិត ទើប​គេ​ចាំបាច់​ត្រូវ​បញ្ចូល​នូវ​សមភាព​យេន​ឌើ នូវ​ជម្រើស​សំឡេងទាំងនេះ ជាពិសេស​នៅក្នុង​ទូរស័ព្ទ​របស់ Pixel និង ឧបករណ៍ Google Home ជាដើម ។​

​កាល​ពីមុនមក​កម្មវិធី​មួយចំនួន​ត្រូវបាន​គេ​បញ្ចូល​តែ​សំឡេង​មនុស្ស​ស្រី​តែប៉ុណ្ណោះ ដូចជា Siri របស់​ក្រុមហ៊ុន Apple និង កម្មវិធី Cortana របស់ ​Microsoft ជាដើម ដោយបាន​ថត​សំឡេងដោយ​នាង Jen Taylor ក៏ដូចជា​កម្មវិធី​ជំនួយ Alexa របស់​ក្រុមហ៊ុន Amazon ជាដើម ។

​បច្ចុប្បន្ននេះ​កម្មវិធី​ជំនួយ Google Assistant មាន​ជម្រើស​សំឡេងបុរស​ហើយ ។ ចង់ដឹងថា​សំឡេង​នេះ​មាន​លក្ខណៈ​យ៉ាងណា​នោះ សូម​ស្តាប់​ខាងក្រោម​៖ សុផល​  (ប្រភព​៖ THE VERGE)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច