បើមានអាការចាញ់កូនខ្លាំងពេក គួរសាកល្បងវិធីសាស្រ្តទាំង ១៧ ចំណុចនេះ

​ស្ត្រី​ភាគច្រើន​ដែលមាន​ផ្ទៃពោះ​តែងតែ​ជួបប្រទះ​នូវ​អាកា​រៈ​ចាញ់កូន និង មានពេលខ្លះ​ស្ទើរតែ​ពិបាក​នឹង​ទ្រាំទ្រ​បញ្ហា​សុខភាព​នេះ​ស្ទើរតែ​មិន​លោះ​ថ្ងៃ និង ​ទ្រាំ​មិនបាន​នៅពេល​ពួកគេ​មាន​ផ្ទៃពោះ​ ។ មូលហេតុ​ចំបង​នៃ​អាកា​រៈ​បែបនេះ​ គឺ​ដោយសារ​ការប្រែប្រួល​នៃ​អ័រម៉ូន និង ​បញ្ហា​សុខភាព​មួយចំនួន ​។ ទោះជា​យ៉ាងនេះ​ក្តី​បើ​ស្ត្រី​នៅតែ​កើតមាន​អាកា​រៈ​បែបនេះ ពួកគេ​គួរ​ពិចារណា​និង​សាកល្បង​នូវ​ចំណុច​មួយចំនួន​ដូចខាងក្រោម​ ៖

– ពិសា​អាហារ​អោយបាន​ទៀងទាត់ និង ត្រូវ​ពិសា​អាហារ​តិចតួច​នៅ​រៀងរាល់​ ២ ​ម៉ោង​ម្តង បើទោះជា​អ្នក​មិនមាន​អារម្មណ៍​ចង់​ពិសា​ក្តី ពីព្រោះ​បើ​ក្នុង​ក្រពះ​អ្នក​គ្មាន​សល់​អាហារ​ខ្លះ​ទេនោះ វា​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ចង់រក​ក្អួត​មិន​ខាន​ ។​

– កុំ​ពិសា​អាហារ​ច្រើនពេក ព្រោះ​បើ​ក្នុង​ក្រពះ​មាន​អាហារ​ច្រើន វា​ក៏​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ច្រាល​និង​រកកល​ចង់​ក្អួត​ផងដែរ​ ។

– យកនំ​តាម​ខ្លួន ដើម្បី​ពិសា​បន្តិចបន្តួច​នៅពេល​ទំនេរ ហើយ​បើ​អាច​អ្នក​គួរ​ទុក​នំ​ពិសា​បន្តិចបន្តួច​នៅក្នុង​បន្ទប់​គេង​ក៏បាន ​។​

– ពិសា​អាហារ​ណា​ដែល​ត្រជាក់ៗ ដូចជា​ទឹកដោះគោ​ជូ ផ្លែឈើ ស៊ុប​ក្តៅ​ឧណ្ហៗ ( កុំ​ក្តៅ​ពេក ) ។

– កុំ​ធ្វើឱ្យ​អារម្មណ៍​តានតឹង ហើយ​អ្នក​អាច​ពិសា​អាហារ​ណា​ដែលមាន​អាហារូបត្ថម្ភ​អោយបាន​គ្រប់គ្រាន់ ដើម្បី​ជួយ​ចិញ្ចឹម​រាងកាយ និង​ ទារក​ដែល​កំពុងលូតលាស់​ក្នុង​ផ្ទៃ​ ។

– ពិសា​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ដូចជា​ទឹកដូង ទឹក​ខ្ញី និង ​ជៀសវាង​ពិសា​ទឹក​ភេសជ្ជៈ​ណា​ដែលមាន​ជាតិ​ស្ករ​ច្រើន ជាពិសេស​គួរ​ជៀសវាង​ភេសជ្ជៈ​ប៉ូវ​កម្លាំងគ្រប់​ប្រភេទ​ ។​

– ពិសា​អាហារ​បន្តិចបន្តួច​នៅមុន​ពេល​ចូល​គេង ។​

– ពិសា​ភេសជ្ជៈ​ដែល​ត្រជាក់ៗ និង ពិសា​បន្តិច​ម្តងៗ​កុំ​បង្ខំ​ខ្លាំង ។​

– ដាក់​ផ្លែក្រូច​តាម​ខ្លួន និង ​ពិសា​នៅពេលណា​ដែល​អ្នកមាន​អារម្មណ៍​រកកល​ចង់​ក្អួត ។​

១០ – ត្រូវ​តាមដាន​និង​ពិនិត្យ​មើលថា​តើ​អាហារ​ប្រភេទ​ណា​ដែល​តែង​ធ្វើអោយ​អ្នកមាន​អា​ការៈចង់​ក្អួត ដូចជា​ស៊ុត​លាយ​សាឡា​ត់ ត្រី​មួយចំនួន កាហ្វេ និង ភេសជ្ជៈ​មួយចំនួន ​។​

១១ – ស្លឹក​ជី​អង្កាម​អាចជួយ​អ្នក​បាន​ ។ ដូច្នេះ​អ្នក​អាច​យក​ប្រេងខ្យល់ និង ​ក្រដាសដាក់​តាម​ខ្លួន ។​

១២ – អ្នក​អាច​ទៅ​ធ្វើការ​ម៉ាស្សា និង ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ដើម្បី​ជួយ​សម្រួល​អា​ការៈឈឺ​ឆ្អឹងខ្នង និង​ឈឺសន្លាក់ ។ វិធី​នេះ​ក៏​អាចជួយ​បន្ថយ​អាកា​រៈ​ក្អួតចង្អោរ​បានដែរ​ ។​

១៣ – ធ្វើការ​ផ្លាស់ប្តូរ​សាប៊ូ​ដែល​គ្មាន​ក្លិន និង​ប្រើ​ផលិតផល​ដូ​ស​សំអាត​បែប​ធម្មជាតិ ។ បន្ថែម​ពីនេះ​អ្នក​ត្រូវ​សំអាត​បន្ទប់ទឹក​អោយមាន​អនាម័យ​ជានិច្ច ព្រោះ​បន្ទប់ទឹក​កង្វក់ ក៏​អាចធ្វើអោយ​អ្នកមាន​អា​ការៈចង់​ក្អួត​ផងដែរ​ ។

១៤ – អាកា​រៈ​អស់កម្លាំង​ក៏បង្ករ​អោយ​អ្នក​រកកល​ចង់​ក្អួត​ដែរ ដូច្នេះ​អ្នក​ត្រូវ​ថែរក្សា​សុខភាព​អោយបាន​រឹងមាំ ។ ស្ត្រី​មាន​ផ្ទៃពោះ គួរ​លៃ​ពេល​សម្រាក​បន្តិចបន្តួច​អោយបាន​ច្រើន ទោះ​ត្រឹម ១០​ នាទី​ក៏បាន ​។

១៥ – ពិសា​ទឹក​ខ្ញី ឬ ​ទឹកតែ​លាយ​ខ្ញី ប្រសិនបើ​មាន​អា​ការៈចង់​ក្អួត តែ​ត្រូវដាក់​ខ្ញី​ក្នុង​បរិមាណ​សមស្រប បើ​ពិបាក​លេប​អ្នក​អាច​បន្ថែម​ស្ករ​បន្តិច​ក៏បាន ។

១៦ – ជៀសវាង​អាហារ​ដែល​ហិ​រ​ខ្លាំង អាហារ​មាន​ជាតិ​ខ្លាញ់ អាហារ​ដែល​ចៀន និង ​អាហារ​ណា​ដែល​ផ​មាន​ជាតិ​ស្ករ​ច្រើន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ ធ្វើអោយ​ក្រពះ​អ្នក អាច​ជួបនឹង​អា​ការៈរក​កល​ចង់​ក្អួត ​។​

១៧ – ប្រសិនបើ​សាកល្បង​នូវ​ចំណុច​ខាងលើ​មិនបាន​ធូរស្រាល​ទេនោះ អ្នក​អាច​សុំច្បាប់​សម្រាក​មួយថ្ងៃ​នៅផ្ទះ ៕  សុផល​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច