កុំព្យូទ័រយួរដៃម៉ូដែល OMEN X របស់ HP ខ្លាំងគ្រប់ស្ថានភាព

ក្រុមហ៊ុន HP Inc. ថ្មីៗ​នេះ​បានបង្ហាញ​កុំព្យូទ័រ​ប្រភេទ​យួរដៃ​ម៉ូ​ដែល OMEN X មួយ​ថ្មី ដែល​អាច​ប្រើ​បាន​ជាមួយ​បន្ទះ​កាត​ក្រា​ភិ​ច​ប្រភេទ NVIDIA GeForce GTX 1080 បាន​ទៀតផង ។​ កុំព្យូទ័រ​នេះ​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិជ្ជា​សំខាន់ៗ​មួយចំនួន ជាពិសេស​គឺ​ផ្តោតលើ​ល្បឿន​ដំណើរការ​តែម្តង ​។ វា​ត្រូវបាន​រចនា​ដើម្បី​បម្រើ​ដល់​ការងារ​រចនា ក្រា​ហ្វិ​ច សំណង់ និង​ ក្នុង​វិស័យ​ផ្សេងៗ ដែល​មិន​ធ្លាប់​ធ្វើបាន​នៅលើ​កុំព្យូទ័រ​ប្រភេទ​យួរដៃ​ភាគច្រើន ។

​​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​វា​ជា​ប្រភេទ​កុំព្យូទ័រ​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម​កម្សាន្ត​មាន​ក្រា​ហ្វិ​ច​ធំៗ បែប​ប្រកួត​ហ្គេម​តាម​ប្រព័ន្ធ​អ៊ិន​ធឺរ​ណេ​ត​ជាដើម នេះ​បើ​យោងតាម​លោក Kevin Frost អនុប្រធាន​ផ្នែក Consumer Personal System នៅ​ក្រុមហ៊ុន HP Inc បានឱ្យដឹង ។​

​កុំព្យូទ័រ​នេះ​មាន​អេក្រង់​ទំហំ ១៧ អ៊ីង ប្រភេទ 4K មាន​ទំហំ​ផ្ទុក​ទិន្នន័យ 1TB HDD, បំពាក់​ល្បឿន​ប្រតិបត្តិការ Intel Core-i7 និង XMP អាច​បង្កើនល្បឿន​អង្គ​ចងចាំ​ប្រភេទ DDR4-2800​ ។ ក្តារ​ចុច​មាន​បំភ្លឺ​ភ្លើង​ប្រភេទ LED ​។ អ្វីដែល​ពិសេស​ជាង​នេះ​ គឺ​វា​អាច​ប្រើ​តម្រូវ​ប្រភេទ Virtual Reality (VR) បាន​ផងដែរ ។​ ​វា​មានតម្លៃ ២២៩៩ ដុល្លារ​អាមេរិក និង អាចធ្វើ​ការបញ្ជាទិញ​បាន​នៅ​គេហទំព័រ HP.com របស់​ក្រុមហ៊ុន​ផ្ទាល់​ចាប់ពី​ខែវិច្ឆិកា​នេះ​តទៅ ៕ សុផល (​ប្រភព​៖ zeenews.com)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច