មើលជោគជាតា តាមហោរាសាស្ត្រប្រចាំ ខែតុលា ឆ្នាំ ២០១៧

​ឆ្នាំជូត

​​រាសី​ស្រុតចុះ ។ រាល់​កិច្ចការងារ​រកស៊ី​មានការ​ថយចុះ ។ ក្នុង​ខែ​នេះ​អាច​នឹង​ជួប​បញ្ហា​ច្របូកច្របល់​ខ្លះ​ដែល​ទាមទារ​ឲ្យ​អ្នក​គិតគូរ​ឲ្យ​ច្បាស់លាស់​ប្រសិនបើ​ចង់​ធ្វើ​អ្វីមួយ ។  អំឡុង​ពេលនេះ​គប្បី​កុំ​ឲ្យ​គេ​ខ្ចីលុយ ព្រោះ​បើ​លុយ​ចេញ​ហើយ​មិន​ងាយ​នឹង​បាន​ត្រលប់​មកវិញ​ទេ ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​ការងារ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​លុយកាក់ ឬ ឯកសារ​ផ្លូវច្បាប់​នានា ។ រយៈពេល​នេះ​កុំ​ធ្វើការ​ងារ​ដោយ​ប្រើ​អារម្មណ៍ ព្រោះ​អាច​នឹង​ខូចខាត​ការងារ​ដោយសារតែ​កំហឹង​មួយពេល ។ ពេលធ្វើ​ដំណើរ​ទៅណា​មក​ណា​តោង​ប្រយ័ត្ន​សុវត្ថិ​ភាពជា​ចម្បង ប្រសិនបើ​អាច​កុំ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​ភាពល្អក់​កករ ព្រោះតែ​ការប្រកាន់​ច្រើន​ហួសហេតុ​ពេក ។

​ឆ្នាំឆ្លូវ

​​រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ ។ អំឡុង​ពេលនេះ​ជា​ពេលដែល​អាច​ចាប់​ផ្ដើមធ្វើ​អ្វី​ថ្មីៗ ជាពិសេស​បើ​អាច​កែច្នៃ​របស់​ចាស់​ឲ្យ​ទៅជា​របស់​ថ្មី​នោះ​នឹង​អាច​ទទួលបាន​ជោគជ័យ ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា មាន​ទំនាក់​ទ​នង​ល្អជា​មួយ​អ្នក​ជុំវិញខ្លួន និង មានឱកាស​បញ្ចេញ​សមត្ថភាព ព្រមទាំង​អាច​រៀនសូត្រ​ស្រូបយក​ចំណេះដឹង​ថ្មីៗ​ទៀតផង ។ សុខ​ភាពល្អ​ធម្មតា​តែ​តោង​ប្រយ័ត្ន​ពី​អនាម័យ​ចំណីអាហារ​ដែល​បរិភោគ​បន្តិច​ជាការ​ប្រសើរ ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​ភាពល្អូកល្អឺន​ល្អ ។ ឯ​អ្នក​នៅ​លីវ​មានឱកាស​ជួប​មនុស្ស​មាន​និស្ស័យ ។​

​ឆ្នាំខាល

​​រាសី​ឡើង​ខ្ពស់ត្រដែត ។  រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ទៅ​មុខជា​លំដាប់ ។  ក្នុង​ខែ​​នេះ​មាន​ទេវតា​ទ្រព្យ​នៅ​ជាមួយ ដូចនេះ​បើ​ធ្វើការ​បណ្តាក់ទុន​នឹងមាន​ផលចំណេញ ប៉ុន្តែ​ធ្វើ​អ្វី​ក៏ដោយ​កុំ​លោភលន់​ហួសមាឌ ក្រែង​នាំ​ជា​គ្រោះ​ថា្នក់​មកវិញ ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា ជា​ពេលវេលា​ល្អ​ក្នុងការ​សាង​ទំនាក់ទំនង​ល្អ​ទាំង​ក្នុង និង ក្រៅ​ស្ថាប័ន ជា​ពេលដែល​អាចបង្កើត​ឱកាស​ថ្មីៗ​ឲ្យ​ខ្លួនឯង និង អាជីព​ការងារ ។ សុខ​ភាពល្អ​ធម្មតា តែ​តោង​ប្រយ័ត្ន​អនាម័យ​ចំណីអាហារ ជាពិសេស​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​អាចមាន​ភាព​រកាំរកូស​ខ្លះ ហេតុនេះ​គួរ​ចេះ​យល់​អធ្យាស្រ័យ​គ្នា​ជាការ​ល្អ ។

​ឆ្នាំថោះ

​​រាសី​មធ្យម ។  រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ធម្មតា ។ រយៈពេល​នេះ​តោង​ប្រយ័ត្នប្រយែង​ពី​រឿង​ចំណូល​ចំណាយ​ឲ្យ​មែនទែន ព្រោះ​នឹងមាន​ការចំណាយ​ច្រើន ហេតុនេះ​ចាំបាច់​ត្រូវ​ចេះ​លៃលក​សន្សំសំចៃ​ទុក​ខ្លះ ។ ចំពោះ​អ្នកបម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា នឹងមាន​បញ្ហា​ខ្លះ​កើតឡើង​ប្រសិនបើ​ដោះស្រាយ​មិនបាន​ល្អ ហេតុនេះ​រាល់​ការងារ​ដែល​ធ្វើ ត្រូវតែ​ប្រយ័ត្នប្រយែង​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ។ សុខ​ភាពល្អ​ធម្មតា ប៉ុន្តែ​តោង​កុំ​បណ្ដោយ​ឲ្យ​រាងកាយ​នឿយហត់​ពេក​ក្រែង​ធ្លាក់ខ្លួន​ឈឺ ឬ មាន​ជំងឺ​តោង​ខ្លួន ។ ចំពោះ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មានការ​ប៉ះទង្គិច​ដោយ​សម្តី​ខ្លះ  តោង​អត់ឱន​អធ្យាស្រ័យ​គ្នា​ទើប​គ្រួសារ​សុខ​សប្បាយ ។

​ឆ្នាំរោង

​​រាសី​មធ្យម ។  រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ធម្មតា ។ រយៈ​ពេលនេះ​មិនគួរ​គប្បី​វិនិយោគ ឬ បណ្ដាក់ទុន​ថ្មី​តាមតែ​គេ​អូសទាញ​នោះទេ ពីព្រោះ​អាច​គ្មាន​ផលចំណេញ​មកវិញ ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា តោង​ប្រយ័ត្នប្រយែង​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​លុយកាក់ ដោយឡែក​គម្រោងការ​ងា​រ​ថ្មី​អាច​នឹងមាន​បញ្ហា​ខ្លះ ហេតុនេះ​តោង​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ និង ប្រយ័ត្ន​ពាក្យសម្ដី​បន្តិច ។ សុខភាព​មិនសូវ​ល្អ អាច​នឹងមាន​ជំងឺ​ឈឺក្រពះ ហេតុនេះ​តោង​ប្រយ័ត្ន​ពី​ចំណីអាហារ​ដែល​ទទួលទាន ។ ចំពោះ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​អធ្យាស្រ័យ​ល្អ​ធម្មតា ។​

ឆ្នាំម្សាញ់

​​រាសី​ធ្លាក់ចុះ ។ រាល់​កិច្ច​ការរកស៊ី​មានការ​ថយចុះ ។ រយៈ​ពេលនេះ​ចាំបាច់​ត្រូវ​អត់ធ្មត់​ឲ្យ​មែន​​ទែន កុំ​ធ្វើការ​សម្រេចចិត្ត​ទៅតាម​អារម្មណ៍ ក្រែង​នាំ​ឲ្យ​ខូចខាត​ដល់​អនាគត​ថ្ងៃក្រោយ ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា  មាន​ឧបសគ្គ​ច្រើន ទំនាក់ទំនង​ជាមួយ​មិត្ត​រួមការ​ងារ​ក៏​មិនល្អ ។ សុខភាព​ខ្សោយ អាច​ឆ្លង​ជំងឺ​ផ្តាសាយ ឬ ជំងឺឆ្លង​ផ្សេងៗ ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា មាន​ភាព​រកាំរកូស​ច្រើន ដោយសារ​ពាក្យសម្ដី ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​ទើប​មាន​សេចក្ដីសុខ​ក្នុង​គ្រួសារ ។ ​


ឆ្នាំមមី​​

រាសី​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ ។ រយៈពេល​នេះ​អាច​ចាប់ផ្តើម​​បណ្ដាក់ទុន​ថ្មី​ថែមទៀត ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ​​ឬ ក្រុមហ៊ុន​នានា មានឱកាស​ជាច្រើន​កើតឡើង ប្រសិនបើ​ចាប់យក​បាន ប្រាកដជា​អាច​រីកចម្រើន​ទៅ​ថ្ងៃក្រោយ ។  ហេតុនេះ​តោង​វៃឆ្លាត​ក្នុងការ​ចាប់យក​ឱកាស​នេះ និង ត្រូវ​ហ៊ាន​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ឲ្យ​គេឯង​ឃើញ​ផង ។ សុខ​ភាពល្អ​ធម្មតា ប៉ុន្តែ​តោង​កុំ​បរិភោគ​អាហារ​ផ្តេសផ្តាស​តាមតែ​ចិត្ត​ចង់ ហើយ​ត្រូវ​ចៀស​ឆ្ងាយ​ពី​ស្រា និង ក្លឹប​រាត្រី ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា មាន​ភាព​ផ្អែមល្ហែម​ល្អ ។​​

ឆ្នាំមមែ

​​រាសី​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ។ រយៈពេល​នេះ មាន​ប្រាក់ចំណូល​ហូរ​ចូល​ច្រើន តែ​គួរ​គប្បី​កុំ​វិនិយោគ​ទៅនឹង​ការងារ​អ្វីដែល​ថ្មីៗ គួរ​ប្រឹងប្រែង​ជាមួយ​ការងារ​ដែលមាន​ស្រាប់ ។ យ៉ាងណាមិញ​រាល់​ការសម្រេចចិត្ត​ធ្វើ​គម្រោង​ថ្មីៗ គួ​គប្បី​កុំ​ឆេវឆាវ និង សម្រេចចិត្ត​រហ័ស​ពេក ។ ចំពោះ​បុគ្គលិក​ប្រកបការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា មានឱកាស​រីកចម្រើន​ទៅមុខ​ល្អ ប៉ុន្តែ​ត្រូវមាន​ចិត្ត​អត់ធ្មត់​រង់ចាំ​កាលៈទេសៈ ។ សុខ​ភាពល្អ​ធម្មតា ប៉ុន្តែ​តោង​ប្រយ័ត្ន​អនាម័យ​ចំណីអាហារ ។ ចំពោះ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​ភាព​យោគយល់​អធ្យាស្រ័យ​គ្នា​ល្អ ។

​ឆ្នាំវក​​

រាសី​ស្រុតចុះ ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានដំណើរ​ការយឺតយ៉ាវ ។ រយៈ​ពេលនេះ​មិនគួរ​​រកស៊ី​ចូល​ហ៊ុន ឬ វិនិយោគទុន​នោះទេ ព្រោះ​ងាយ​នឹង​បាត់បង់​ទ្រព្យ​ណាស់​បើទោះជា​គិតថា​ល្អ​ក្តី ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា តោង​មានការ​អត់ធ្មត់​រាល់​កិច្ចការងារ និង ត្រូវ​ចេះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​រួមការ​ងារ​ដោយ​ពាក្យសម្តី​ទន់ភ្លន់ យល់​អធ្យាស្រ័យ​គ្នា ដើម្បី​ចៀសវាង​នូវ​ទំនាស់​ផ្សេងៗ ។ សុខភាព​មិនសូវ​ល្អ តោង​ប្រយ័ត្ន​ចំណីអាហារ​ដែល​នាំទុក្ខ​ទោស​ដល់​ក្រពះ​ពោះវៀន ។ ចំពោះ​គូ​ស្វាមីភរិយា​ទាល់ តែ​ចេះ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ទើប​គ្រួសារ​មាន​សុខដុមរមនា ។

​​ឆ្នាំរកា

​​រាសី​ស្រុតចុះ ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានដំណើរ​ការយឺតយ៉ាវ ។ រយៈពេល​នេះ​មិន​​ស័ក្ដិសម​សម្រាប់​អ្នក​ក្នុងការ​បង្កើត​មុខរបរ​ថ្មី​ឡើយ ។ ក្នុង​ខែ​នេះ​នឹងមាន​ចំណាយ​ចេញ​ច្រើន ហេតុនេះ​ត្រូវ​គ្រប់គ្រង​ការចំណាយ​ដែល​មិនចាំបាច់ ។ ចំពោះ​អ្នក​ប្រកបការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា ការងារ​មាន​សម្ពាធ​ច្រើន និង​មាន​អ្នក​ច្រណែនឈ្នានីស ដូច្នេះ​ត្រូវ​ចេះ​អត់ធ្មត់ ហើយ​ដោះស្រាយ​តាម​សម្រួល ។ សុខភាព​ធម្មតា តែ​តោង​ប្រយ័ត្ន​សុវត្ថិភាព​ពេលធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ ។ ចំពោះ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា មាន​ភាព​សោះកក្រោះ​ព្រោះ​មិន​ព្យាយាម​ទំនាក់ទំនង​គ្នា ។​

​ឆ្នាំច

​​រាសី​ស្រុតចុះ ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មិន​កាក់កប ។ រយៈ​ពេលនេះ​ទោះជា​លោកអ្នក​​បាន​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ត្រូវ​គិត​ឲ្យ​បាន​ល្អិតល្អន់​ទើប​មិន​មានការ​ភ្លាំងភ្លាត់​ទៅ​ថ្ងៃក្រោយ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា ត្រូវ​យកចិត្តទុកដាក់​នឹង​ការងារ​របស់ខ្លួន កុំ​រវល់​នឹង​រឿងរ៉ាវ​រអេចរអូច​ផ្សេងៗ​នាំ​តែមាន​រឿង​ដល់​ខ្លួន ។ សុខភាព​មិនសូវ​ជា​ល្អ តោង​ប្រយ័ត្ន​ចំពោះ​ចំណីអាហារ​ដែល​បរិភោគ ។  ចំពោះ​គូ​ស្វាមីភរិយា​តោង​ត្រូវ​ចេះ​អន់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ។​

ឆ្នាំកុរ

​​រាសី​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​​ជា​លំដាប់ ។ រយៈ​ពេលនេះ​នឹងមាន​អ្នក​ជ្រោមជ្រែង​ជួយ​អ្នក​ឲ្យ​សម្រេច​កិច្ចការ​នានា ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា ការងារ​ដំណើរការ​រលូន​ល្អ ទំនាក់ទំនង​ជាមួយ​អ្នក​ជុំវិញខ្លួន​ក៏​ល្អ  ត្រូវ​ចេះ​ជួយ​អ្នកក្រោមបង្គាប់​ផង​ដើម្បី​ជា​បុណ្យ​កុសល​របស់​យើង ។ សុខ​ភាពល្អ​ធម្មតា​តែ​តោង​កុំ​ផឹក​គ្រឿង​ស្រវឹង ប្រយ័ត្ន​មាន​គ្រោះថ្នាក់ ។ ចំពោះ​គូ​ស្វាមីភរិយា​ក្នុង​ខែ​នេះ​មាន​ភាពល្អូកល្អឺន​ល្អ​ណាស់ ។ អ្នក​នៅ​លីវ​មានឱកាស​ជួប​មនុស្ស​ត្រូវចិត្ត ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច