មិននឹកស្មានថា ក្នុងរយៈពេល៩ខែ ចំណូលបានមកពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ បានច្រើនដល់ម្ល៉ឹងសោះ !

​​បើយោងតាម​សេចក្តីប្រកាស​របស់​គ្រឹះស្ថាន​អង្គរ ​ដែលបាន​ចេញផ្សាយ​នៅ ថ្ងៃទី​ ១ ខែតុលា ឆ្នាំ ​២០១៧ បាន​បង្ហាញថា ក្នុងរយៈពេល ​៩ ​ខែ ឆ្នាំ ​២០១៧ ​នេះ ភ្ញៀវទេសចរ​បរទេសសរុប​​ជាង ២ លាន​នាក់ បាន​ទិញប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ។ ហើយចំណូលដែលទទួលបាន​ពីការទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរនេះ​មានចំនួនជាង ៧៥ លាន​ដុល្លារ ដែល​ក្នុងនោះ ថវិកា​ជិត ​៣ ​លាន​ដុល្លារ ត្រូវបាន​ផ្តល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ។​

នៅក្នុងសេចក្តីប្រកាសរបស់គ្រឹះស្ថាន​អង្គរ​នោះបានបញ្ជាក់ថា រយៈពេល ​៩​ ខែ ដើមឆ្នាំ ​២០១៧ នេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១៤៤ ៨៤១ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ ចាប់ពី ខែមករា ដល់ ខែកញ្ញា បើ​ធៀប​នឹង​រយ​:​ពេល​៩​ខែ​ដូចគ្នា កាលពី ឆ្នាំ​ ២០១៦ គឺមាន​ការកើនឡើង ១២,១៤​ ភាករយ ហើយ​ចំណូល​សរុប​​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​បាន​ចំនួន ៧៥,៦៩៩ ៤៩៤ ដុល្លារអាមេរិក មានការ​កើនឡើង ​៧០,៤៦ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៦ ។ ហើយ​ថវិកា​ជិត ៣ ​លាន​ដុល្លារ ដែល​បានមក​ពី​ការលក់​សំបុត្រ​នោះ ​ត្រូវបានផ្តល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ដោយ​ឡែក​នៅក្នុងខែកញ្ញា ឆ្នាំ​ ២០១៧ ​នេះ​ ភ្ញៀវទេសចរ​អន្តរជាតិ គឺមាន ចំនួន ១,៧៥៣,០១៣ ​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ​បើ​ធៀប​នឹង​រយ​:ពេល​ដូចគ្នា  កាលពីឆ្នាំ​ ២០១៦ គឺមាន​ការកើនឡើង ​១១,៦៩​ ភាគរយ និង​ ទទួលបាន​ចំណូល ៦,៤៦៧ ០៨២ ដុល្លារ មានការ​កើនឡើង ​៧៧,៦៥  ភាគរយ​ធៀប​នឹង​ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅ ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច