ល្បឿនបញ្ជូនទិន្នន័យ 5G នឹងមានវត្តមានទូលំទូលាយក្នុងឆ្នាំ ២០១៨

ក្រុមហ៊ុន Ericsson គ្រោង​នឹង​ផ្តល់ជូន​ដល់​ពិភពលោក​នូវ​សេវា​ទំនាក់ទំនង​ផ្នែក​ទូរគមនាគមន៍​នូវ​ល្បឿន​រលក​វិទ្យុ 5G ក្នុងពេល​ឆាប់ៗ​នេះ ។ ម៉ាស៊ីន​ម៉ូ​ដែ​ល AIR 3246 របស់​ក្រុមហ៊ុន គឺជា​ម៉ាស៊ីន​បញ្ជូន​រលក​ទិន្នន័យ 5G New Radio ដំបូង​ដែលមាន​ប្រព័ន្ធ Frequency Division Duplex (FDD) និង​ ប្រើ​បាន​ជាមួយ​ប្រព័ន្ធ 4G/LTE ដែល​កំពុងមាន​សព្វថ្ងៃ ។

​ផលិតផល​នៃ​ម៉ាស៊ីន​ថ្មី​នេះ​នឹង​អាច​ផ្តល់​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធឺរ​ណេ​ត​នានា​ផ្តល់​ដល់​អ្នកប្រើប្រាស់​នូវ​សេវា 5G និង មាន​សមត្ថភាព​ជំរុញ​កម្លាំង​បញ្ជូន​ទិន្នន័យ​បណ្តាញ LTE បាន​លឿន​ជាង​មុន ។ ល្បឿន 5G នេះ​អា​ចប​ញ្ចូ​ន​ទិន្នន័យ​បាន 100MB ក្នុង​មួយ​វិនាទី ។

​លោក Fredrik Jejdling ប្រធាន​គ្រប់គ្រង​បណ្តាញ​ទីតាំង​មុខ​ជំនួញ​នៃ​ក្រុមហ៊ុន Ericsson បានឱ្យដឹងថា រលក​វិទ្យុ​ថ្មី​នេះ​នឹង​អាចឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា ពង្រឹងសមត្ថភាព​ល្បឿន 4G ដែលមាន​ស្រាប់ និង ត្រៀម​សម្រាប់​បច្ចេកវិជ្ជា 5G ដោយ​ប្រើ​ម៉ា​ស៊ី​ន​ឧបករណ៍​ដែល​កំពុងមាន​ស្រាប់ ។

​ក្រុមហ៊ុន​ប្រតិបត្តិការ​បណ្តាញ​សេវាកម្ម T-Mobile នៅ​សហរដ្ឋអាមេរិក បាន​នឹង​កំពុងតែ​ប្រើ​នូវ​បច្ចេកវិជ្ជា​មួយ​នេះ​ក្នុងដំណាក់កាល​សាកល្បង ដោយ​វា​អាច​បញ្ជូន​សេវា LTE បាន​លឿន ។ ទោះជា​យ៉ាងណាក្តី​ម៉ា​ស៊ី​ន AIR 3246 នេះ​នឹង​ចេញលក់​ជា​ផ្លូវការ​សម្រាប់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​មួយចំនួន នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០១៨ ដែល​គេ​សង្ឃឹមថា ការបញ្ជូន​ទិន្នន័យ​តាម​បណ្តាញ​មួយ​នេះ​នឹងមាន​ល្បឿន​លឿន​បំផុត ៕ សុផល (​ប្រភព​៖ Ericsson.com)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច