ការដឹកនាំ ឬ បង្វឹកក្រុមបាល់ទាត់បុរសត្រូវបានមនុស្សភាគច្រើនយល់ឃើញថា នេះជាការងាររបស់បុរសៗ ហើយជឿថា ស្ត្រីមិនអាចរ៉ាប់រងការងារនេះបាននោះទេ តែរឿងនេះត្រូវបាននារីស្រស់ស្អាតជនជាតិថៃ នាង Watanya Wongopasi ធ្វើបាន ។ នាង Wantanya មានសមត្ថភាពក្នុងការដឹកនាំក្រុមជម្រើសជាតិថៃអាយុក្រោម ២២ ឆ្នាំ និង បានជួយឱ្យក្រុមលើកពានរង្វាន់ SEA Games ឆ្នាំ ២០១៧ នេះ ដោយបានបំបាក់ក្រុមជម្រើសជាតិម៉ាឡេស៊ី ១ ទល់នឹង ០ ។ ទេពកោសល្យ និង សមត្ថភាពរបស់នាងត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏មានសម្រស់ស្រស់ស្អាត ពោរពេញដោយភាពទាក់ទាញផងដែរ ។
នាងបានឱ្យដឹងថា នាងស្រឡាញ់កីឡាតាំងពីនាងនៅក្មេង ហើយនាងបានចូលប្រឡូកក្នុងវិស័យនេះជាច្រើនឆ្នាំមកហើយ ទម្រាំនាងត្រូវបានជ្រើសរើសក្លាយជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃអាយុក្រោម ២២ ឆ្នាំ ។ មហាជនភាគច្រើនបានសរសើរនាង Wantanya ដែរថា ដោយសារតែសម្រស់នាងនេះហើយ ទើបកីឡាករក្នុងក្រុមអាចយកឈ្នះម៉ាឡេស៊ីបាន ។ ចង់ដឹងថា សម្រស់គ្រូបង្វឹកស្រីម្នាក់នេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបថតនាងខាងក្រោមនេះ ៖ រិទ្ធី (ប្រភព ៖ Viral4real)