ចុម អ្នកចាំទី ស៊ូ យ៉ាទី ទម្លាយរឿងក្នុងចិត្តប្រាប់ប្រពន្ធ ខ្ទេចគ្មានសល់ !

កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​ដែល​ត្រៀម​បង្ហាញមុខ​ក្នុង​ខ្សែភាពយន្ត «​បន្តោង​ឆ្នាំងដី​» ក្នុងពេលឆាប់ៗ ស៊ូ យ៉ា​ទី ត្រូវបាន​មហាជន​ដឹង​ច្បាស់​ថា ​លោក​មាន​ភរិយា​ដ៏​ស្រស់ស្អាត​ម្នាក់ ព្រមទាំង​មាន​ចំណងដៃ​កូនប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​ទៀត ហើយ​ពួកគេ​ក៏​ជា​គ្រួសារ​មួយ​ពោរពេញ​ទៅដោយ​ភាពកក់ក្ដៅ និង ប្រកបដោយ​សុភមង្គល​ផងដែរ ។

​ដោយឡែក អ្នកចាំទី​ដ៏​មាន​ប្រជាប្រិយភាព ស៊ូ យ៉ា​ទី តែងតែ​មមាញឹក​ជាមួយនឹង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន ដោយ​ពុំ​សូវ​មាន​ពេលវេលា​ច្រើន​គ្រប់គ្រាន់​សម្រាប់​មើលថែ​ភរិយា និង កូន​ជាទី​ស្រឡាញ់​នោះទេ ។ ទើបតែ​ថ្ងៃនេះ ឆ្លៀត​ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​របស់​ភរិយា កីឡាករ​បាល់ទាត់​រាង​ខ្ពស់ស្រឡះ​រូបនេះ ស្រាប់តែ​ទម្លាយ​រឿងរ៉ាវ​នៅក្នុង​ចិត្ត​ដល់​អ្នកគាំទ្រ​ខ្ទេច​គ្មាន​សល់ ។​

​ស៊ូ យ៉ា​ទី បាន​ព្រលយ​ពាក្យពេចន៍​ជូនពរ​ភរិយា​នៅក្នុង​ថ្ងៃកំណើត ព្រមទាំង​បាន​បង្ហើប​នូវ​រឿង​ក្នុង​ចិត្ត​មួយចំនួន​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​រីករាយ​ថ្ងៃ​ខួបកំណើត​ម្ចាស់ជីវិត​…. ទោះបី​រាល់ថ្ងៃ​បង​មិនសូវមាន​ពេលវេលា​សម្រាប់​អូន​មែន ប៉ុន្តែ​អូន​មិនដែល​ថា​អី​ឱ្យ​បង​ទេ​….​មានតែ​ជួយ​ណែនាំ​បង​ឱ្យ​ស្គាល់​ពីអ្វី​ទៅជា​អ្វី​…​បង​ពិតជា​អរគុណ​អូន​ណាស់​…​ប៉ុន្តែ​បង​ក៏​ចង់​និយាយ​ពី​អារម្មណ៍​ពិតរ​បស់បង​ដែរថា ​ទោះបីជា​បង​ទៅណា​មក​ណា ឬ​ ធ្វើ​អ្វីមួយ​ក៏ដោយ​គឺ​បង​តែងតែ​គិតដល់​អូន និង កូន​ជានិច្ច​ ទោះ​នៅ​ឆ្ងាយ​ពីគ្នា​ក៏ដោយ​…​បង​យល់ថា​ ពេលខ្លះ​អូន​ចូលចិត្ត​រករឿង​បង ប៉ុន្តែ​ដោយសារតែ​អូន​បារម្ភ​ហើយ​ស្រឡាញ់​បង​បាន​អូន​ធ្វើ​ចឹ​ង​……​សុំ​ទោសផង ​ដែល​ពេលខ្លះ​បង​មិន​ដែលមាន​ពេលវេលា​សម្រាប់​អូន និង កូន​ណា ប៉ុន្តែ​បង​ចង់​ប្រា​ប់អូន​ថា​ បង​មិនដែល​ភ្លេច​អូន និង កូន​សូម្បី​តែមួយ​វិនាទី​…..​គឺ​បង​ស្រឡាញ់​អូន និង កូន​ខ្លាំងណាស់​…​អ្នក​ទាំងពី​ជា​ជីវិត​របស់ខ្ញុំ​….. I love u…….my life..» ។​

​សារ​ដែលពោរពេញ​ទៅដោយ​អត្ថន័យ​របស់​អ្នកចាំទី ស៊ូ យ៉ា​ទី ផ្ញើ​ទៅកាន់​ភរិយា​សំណព្វចិត្ត បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​រំភើបចិត្ត​ជំនួស​ភរិយា​លោក​យ៉ាងខ្លាំង ដែលមាន​ស្វាមី​ដឹងពី​ទុក្ខ​ធុរៈ ស្រឡាញ់ យកចិត្តទុកដាក់ គិតគូរ​ពី​ភរិយា​គ្រប់ពេលវេលា​បែបនេះ ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច