ពិសាសាច់ក្រហមច្រើន អាចបង្កឱ្យកើតជំងឺអ្វីខ្លះ ?

ជំងឺ​ទឹកនោមផ្អែម ​គឺជា​ឃាតក​ស្ងាត់កំបាំងមុខ​បំផុត នេះ​បើ​យោងតាម​គ្រូពេទ្យ​ជំនាញ​នៅ​ជុំវិញ​ពិភពលោក​បានឱ្យដឹង ហើយ​សូម្បីតែ​អាកា​រណា​មួយ​នៃ​រោគសញ្ញា​ជំងឺ​ទឹកនោមផ្អែម​តែមួយ​ដែល​លេចឡើង​ក៏​វា​អាច​បង្ហាញ​ឱ្យដឹងពី​ផលប៉ះពាល់​ដល់​សុខភាព​បាន​ផងដែរ ។

​ជំងឺ​នេះ​អាចជា​ដំណពូជ និង អាច​កើតមានឡើង​ដោយសារ​ការរស់នៅ​ដែល​មិនបាន​ថែរក្សា​សុខភាព ។ ទោះជា​យ៉ាងនេះ​ក្តី​ប្រសិនបើ​អ្នក​កើតមាន​ជំងឺ​នេះ គ្រូពេទ្យ​ជំនាញ​តែង​ចេញ​វេជ្ជបញ្ជា​ឱ្យ​តម​អាហារ និង ពិសា​ថ្នាំ​មួយចំនួន​ឱ្យបាន​ទៀងទាត់ នេះ​គឺ​ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។

​បើតាម​ការសិក្សា​នៅ​សាលា​ពេទ្យ (Duke-NUS Medical School) ក្នុងប្រទេស​សិង្ហបុរី បានឱ្យដឹងថា​ ការបរិភោគ​អាហារ​សាច់​ក្រហម និង សាច់មាន់​ សាច់​ទា ច្រើនពេក ក៏​អាច​ប្រឈម​ឈានទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​ដែរ ។

​លោក Koh Woon Puay ដែលជា​អ្នកសិក្សា​ក្នុងការ​ស្រាវជ្រាវ​នេះ​បាន​អះអាង​ដែរ​ថា អ្នក​ក៏​មិនចាំបាច់​ត្រូវ​កាត់បន្ថយ​មិន​បរិភោគ​អាហារ​ទាំងនេះទាំងស្រុង​នោះដែរ ។ ប៉ុន្តែ​អ្នក​គួរ​ពិសា​អាហារ​បន្ថែម​ដូចជា​បន្លែ និង អាហារ​ដែលមាន​ប្រូ​តេ​អ៊ីន​ខ្លះ​បន្ថែម និង កុំ​ចេះតែ​ពិសា​សាច់​ក្រហម​ក្នុង​បរិមាណ​ច្រើន​ខ្លាំងពេក ។

​ក្រុម​សិក្សា​នេះ​បាន​ពិនិត្យ​វិភាគ​ទៅលើ​មនុស្សពេញវ័យ​ចំនួន ៦៣.២៥៧ នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ៤៥ ទៅ ៧ ៤​ឆ្នាំ ដោយ​ធ្វើការ​សិក្សា​រយៈពេល ១១ ​ឆ្នាំ ជា​លទ្ធផល​ការបរិភោគ​អាហារ​សាច់​ក្រហម​ច្រើន​ពិតជា​អាច​បង្ក​ឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ពិតមែន បើ​ប្រៀបធៀប​ទៅនិង​អ្នក​ដែល​ពិសា​ក្នុង​បរិមាណ​តិចតួច ។​

ដោយឡែក​លោក​វេជ្ជបណ្ឌិត Dr. Annie Ling ដែលជា​នាយក​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Research and Surveillance Division បានស្នើ​ឱ្យ​អ្នក​គួរ ពិសា​សាច់​ក្រហម​ក្នុង​បរិមាណ​តិ​ត​តួច​ល្មម និង រៀបចំ​ការរស់នៅ​ឱ្យមាន​ផាសុខភាព ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច