បច្ចេកវិជ្ចា Face ID របស់ iPhone X មានអ្វីប្លែក ?

សម្រាប់​ព័ត៌មាន​លេច​ឭ​ថា​ទូរស័ព្ទ iPhone X ដែល​គ្រោង​នឹងមាន​វត្តមាន​ឆាប់ៗ​នោះ វា​ពិតជា​នឹង​ផ្តល់នូវ​អ្វីដែល​ថ្មី​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ ទៅលើ​បច្ចេកវិជ្ជា​ថ្មីៗ​មួយចំនួន​ដែល​ក្រុមហ៊ុន Apple បាន​អភិវឌ្ឍ​បន្ថែម ។

​មុខងារ​ថ្មី​របស់ iPhone X នោះ​គឺ Face ID ដែលជា​មុខងារ​ថ្មី​មួយ​អាចធ្វើ​ការ​ដោះ​សោរ​ងាយស្រួល​ជាង​បច្ចេកវិជ្ជា​ស្កេ​ន​ស្នាម​ម្រាមដៃ Touch ID ។

​បច្ចេកវិជ្ជា Face ID នេះ​ក៏​ធ្លាប់បាន​បង្ហាញខ្លួន​នៅលើ​ទូរស័ព្ទ Galaxy S8 រួចមកហើយ ប៉ុន្តែ​ទើបតែ​គ្រោង​នឹង​បង្ហាញខ្លួន​នៅលើ​ទូរស័ព្ទ​របស់ iPhone នៅ​ចុង​ឆ្នាំនេះ ។ តើ​វា​នឹងមាន​អ្វី​ប្លែក​?

​ក្រៅពី​មុខងារ​ថ្មី​នេះ iPhone X ក៏បាន​បំពាក់​សេន​ស័​រ​បន្ថែម​មួយចំនួន​ដូចជា កា​មេរ៉ា​ប្រើ​ពន្លឺ infrared , dot projector (​អាច​អាន​ផ្ទៃមុខ​មនុស្ស​បាន​កម្រិត ៣ ​ម៉ឺន​ចំណុច និង​អាច​បង្កើតជា​គំរូ​រូបភាព 3D នៅលើ​មុខ​បាន​), proximity (​វាស់​ដែន​ទំនាញ​) និង ambient light (​អាច​ថតរូប និង កំណត់​ពន្លឺ​បាន​ច្បាស់​ទោះ​ស្ថិតក្នុង​ស្ថានភាព​ពន្លឺ​តិច​) ។

​វា​អាច​ស្គាល់មុខ​មនុស្ស​បាន​ច្បាស់​សូម្បីតែ​អ្នក​ពាក់​វែ​នតា ពាក់មួក និង ​ក្នុង​កម្រិត​ពន្លឺ​ទាប ​។ ហើយ​ក្រុមហ៊ុន Apple ក៏មាន​ជំនឿ​ដែរ​ថា ​នឹង​បញ្ចូល​បច្ចេកវិជ្ជា​នេះជាមួយ Apple Pay សម្រាប់​កម្មវិធី​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ទី ៣ និង​អះអាងថា រាល់​ទិន្នន័យ​សុវត្ថិភាព​ និង ​កូដ​សម្ងាត់​ទាំងនេះមិន​រក្សាទុក​ក្នុង cloud នោះទេ គឺ​ដើម្បី​រក្សា​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​។ ហើយ​គេ​សង្ឃឹមថា បច្ចេកវិជ្ជា​នេះ​នឹងត្រូវ​ប្រើប្រាស់​បាន​ទូលំទូលាយ​ក្នុងពេល​អនាគត​ខាងមុខ ​៕ សុផល (​ប្រភព​៖ gizmag.com)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច