ប្រទេសចិន កំពុងក្លាយជាប្រទេសឈានមុខសេដ្ឋកិច្ចពិភពលោក

ប្រទេស​ចិន​កំពុង​ក្លាយជា​ប្រទេស​មហាអំណាច​ឈានមុខ​មួយផ្នែក​សេដ្ឋកិច្ច​ក្នុង​ពិភពលោក នៅក្រោយពេល​ប្រទេសមួយ​នេះ​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​ជាមួយ​ប្រទេស​ជាច្រើន និង កំណើន​វិនិយោគទុន​ផ្ទាល់​ពី​បរទេស ។ បើ​យោងតាម​ទីភ្នាក់ងារ Fitch ដែលជា​ភ្នាក់ងារ​កំណត់​តួរ​លេខ​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​ក្នុង​សហរដ្ឋអាមេរិក​បានឱ្យ​ដឹងថា ប្រទេស​ចិន​កំពុង​គ្របដណ្តប់​លើ​ការនាំចេញ​ទៅកាន់​សហគម​នានា​ក្នុង​ពិភពលោក ។​

​​កំណើនសេដ្ឋកិច្ច​នេះ​ភាគច្រើន ​គឺ​កើនឡើង​ដោយសារ​កំណើន​វិនិយោគទុន និង ការចំណាយ​ពី​អ្នកប្រើប្រាស់​បាន​កើនឡើង និង មួយចំណែក​ដោយសារ​អត្រាកំណើន​នៃ​តម្រូវការ​ប្រើប្រាស់​ក្នុង​ពិភពលោក​បាន​កើន​បន្តិច​ម្តងៗ​តាំងពី​ឆ្នាំ ២០១០ មក ។​ ​កំណើន​មួយទៀត​នៅក្នុង​ប្រទេស​ចិន ​គឺ​ដោយសារ​ទីផ្សារ​អចលនទ្រព្យ ដោយ​បង្ហាញ​ឱ្យដឹងថា​ទីផ្សារ​លំនៅដ្ឋាន​បានរួម​ចំណែក​ប្រមាណ​ជា ១០ ទៅ ១៥ ភាគរយ​នៃ​ចំណូល​ផលទុន​សរុប​ក្នុងស្រុក ។​

​អ្នកមាន​ទ្រព្យ និង ​អ្នករក​ស៊ី​វិនិយោគទុន​ជាច្រើន​បាន​ងាក​មក​ចាប់អារម្មណ៍​នឹង​វិ​ស​ល័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន ពីព្រោះ​វិស័យ​ផ្សេងទៀត​ហាក់បីដូចជា​តូចចង្អៀត​ក្នុងការ​វិនិយោគទុន នេះ​បើ​យោងតាម​លោក Thomas Rookmaaker នាយក​គ្រប់គ្រង​តំបន់​អា​ស៊ីនៃ​ភ្នាក់ងារ​ស្រាវជ្រាវ Fitch ៕ សុផល (​ប្រភព​៖ TIBET.CN)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច