ទម្លាយស៊េរី និង តម្លៃរថយន្តដែលតារាចម្រៀង ឱក សុគន្ធកញ្ញា ទើបតែប្តូរថ្ងៃមុន !

ទើបតែ​ប៉ុន្មាន​ថ្ងៃនេះ កំពូល​តារាចម្រៀង​ស្រី​លំដាប់​ជួរមុខ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅលើ​គណនី​សង្គម​អ៊ី​ន​ស្តា​ក្រាម​របស់ខ្លួន ឈ្មោះ sokunkanha ដែល​បង្ហាញ​ពី​រថយន្ត​ថ្មី​ស៊េរី​ទំនើប​ពណ៌​ខ្មៅ​ដ៏​ថ្មី​សន្លាង​មួយគ្រឿង ។​

​ជាមួយ​ការ​បង្ហោះ​រូប​រថយន្ត​ដ៏​ថ្មី​សន្លាង​នោះ ថ្វីត្បិតតែ​តារាចម្រៀង ឱក សុគន្ធ​កញ្ញា មិនបាន​បង្ហាញ​ពី​ម៉ូ​ដែល ជាមួយនឹង​ការបញ្ជាក់​តម្លៃ​រថយន្ត​យ៉ាងណាក្តី ប៉ុន្តែ​ថ្មីៗ​នេះ​ស្រាប់តែគេបានដឹងពី​តម្លៃ រួមជាមួយ​ស៊េរី​រថយន្ត​ដ៏​ថ្មី​សន្លាង ដែល​តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា បានបង្ហាញ​នាពេល​កន្លងមក​នោះ​ផងដែរ ។​

​បើទោះជា​មិនបាន​បង្ហាញ​ពី​ស៊េរី ឬ តម្លៃ ដោយ​គ្រាន់តែ​ភ្ជាប់​ជាមួយ​រូបថត ព្រមទាំង​សំណេរ​យ៉ាងខ្លី​ថា «See you very soon…! Thanks myself» ពី​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ក៏ពិតមែន ប៉ុន្តែ​ក៏​គេ​នៅតែ​អាច​ដឹង​ពី​ម៉ូ​ដែល និង តម្លៃ​រថយន្ត​របស់​តារាចម្រៀង​រូបនេះ​បាន​ដដែល ដោយគេយោង​តាម​វិ​ប​សាយ Autobodia បាន​សន្និដ្ឋានថា រថយន្ត​ម៉ូ​ដែល​ទំនើប​ពណ៌​ខ្មៅ​ដែល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បានបង្ហាញ​ជា​សាធ​រណៈ​កន្លង​ទៅនោះ គឺជា​រថយន្ត​ម៉ាក Kia Grand Carnival ហើយ​រថយន្ត​ម៉ូ​ដែល​នេះដែរ​គឺមាន​តម្លៃ​ចន្លោះ​ពី ៦ ទៅ ៧ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ៕ សាកល

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច