រស់នៅអាមេរិកសុខៗ ស្រាប់តែ សារាយ សក្ខណា យកកូនស្រីឱ្យចូលរៀនសាលានៅស្រុកខ្មែរវិញ ព្រោះតែ…

សារាយ ស​ក្ខ​ណា បាន​ត្រលប់មក​ស្រុក​ខ្មែរ​ជា​លើក​ទី ៥ កាលពី​ចុងខែ​សីហា​កន្លងទៅនេះ ។ បើតាម​គម្រោង​នាង​មក​រយៈពេល​បី​ខែ ។ អ្វីដែល​ចាប់អារម្មណ៍នោះ  ​ត្រលប់មក​ស្រុកកំណើត​លើក​នេះ សារាយ ស​ក្ខ​ណា ក៏បាន​រួម​ដំណើរ​ជាមួយ​កូនស្រី​របស់​នាង​ផងដែរ ។ ប៉ុន្តែ​អ្វីដែល​ប្លែក​នោះ សព្វថ្ងៃនេះ​គេ​បានឃើញ​កូនស្រី​របស់ សារាយ ស​ក្ខ​ណា ចូលរៀន​នៅ​សាលា​ឯកជន​មួយ​នៅ​ស្រុក​ខ្មែរ ។ មានអ្នកខ្លះងឿងឆ្ងល់​ថា ​មានរឿង​អ្វី​បានជា សារាយ ស​ក្ខ​ណា យក​កូនស្រី​មក​រៀន​នៅ​ស្រុក​ខ្មែរ​បែបនេះ ។ ស្របពេល​ដែលស្វាមី ​ក៏ដូចជា​ឪពុក​ម្តាយក្មេក​រស់នៅ​អាមេរិក ។​

​ហាក់​ខុសពី​តារា​ដទៃ​ ក្រោយពី​បាន​ចាក​ចេញទៅ​រស់នៅ​អាមេរិក​ជាមួយ​ស្វាមី សារាយ ស​ក្ខ​ណា នៅតែ​ចេញចូល​ស្រុក​ខ្មែរ​ញឹកញាប់ ​ហើយនាង​ថែមទាំង​បើកហាង​កែស​ម្ជ​ស្ស​នៅទីនេះ​ទៀតផង ។ មួយរយៈ​មុន សារាយ ស​ក្ខ​ណា ធ្លាប់បាន​ប្រាប់ថា​ នាងផ្អាក​ចេញចូល​ស្រុក​ខ្មែរ​ដើម្បី យក​សញ្ជាតិ​អាមេរិក​សិន ។ ប៉ុន្តែ​ផ្ទុយទៅវិញ​ថ្មីៗ​នេះ​ គេ​បានឃើញ​តារា​សម្តែង​រូបនេះ​មាន​វត្ត​មាននៅ​ស្រុក​ខ្មែរ​ជាមួយ​កូនស្រី ។

​តែ​អ្វី ដែល​កត់សម្គាល់នោះ ​គេ​បានឃើញ​កូនស្រី សារាយ ស​ក្ខ​ណា ចូលរៀន​នៅ​សាលា​ឯកជន​មួយ​នៅ​ភ្នំពេញ ។ មានការ​លើកឡើងថា ​ហេតុអ្វីបានជា សារាយ ស​ក្ខ​ណា មិនឱ្យ​កូន​រៀន​នៅ​អាមេរិក ​ម៉េច​ក៏យកមកឱ្យរៀននៅ​ស្រុក​ខ្មែរ​ធ្វើ​អ្វី ? ឬក៏​គ្មាន​អ្នកមើល​ថែទាំ ។ ប៉ុន្តែ​យ៉ាងណា​ប្រភព​ដែល​ជិតស្និទ្ធ ជាមួយ សារាយ ស​ក្ខ​ណា បានបង្ហើបប្រាប់អ្នកយកព័ត៌មានរបស់យើងថា ​មិនមាន​រឿង​អ្វី​ទេ ស​ក្ខ​ណា ចេះតែ​យក​កូន​ទៅ​ដា​ក់នៅ​សាលារៀន​ឱ្យ​ស៊ាំទេ ។ ណាមួយ​កូនស្រីរបស់​នាង ទើបតែ​មាន​អាយុ​ជាង ២ ឆ្នាំ​ប៉ុណ្ណោះ ។​

​ត្រលប់មក​ស្រុក​ខ្មែរ​លើក​នេះ សារាយ ស​ក្ខ​ណា នៅតែមាន​ទីផ្សារការងា​រ​សិល្បៈ​ដោយ​នាង​បាន​ចូលរួម​ថត​សម្អាងការ ម៉ូដ​សក់ និង​ រឿងភាគ​ទូរទស្សន៍​ក្នុង​តំណែង​ជា​តួ​ឯកជាមួយ​លោក លឹម ជា​ឡាយ ទៀតផង ។ សម្រាប់​ហាង​កែស​ម្ជ​ស្ស​របស់​នាង​ ក៏​កំពុង​ទទួលបាន​ការគាំទ្រពី​សំណាក់​អតិថិជនផងដែរ ​ជាពិសេស​មិត្តភក្តិ​រួម​អាជីពជាមួយនាង​តែម្តង ៕ ចេ​នី​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច