បាត់មុខយូរ ពេលបង្ហាញវត្តមាន ស្រីស្អាត មួយ មួយ មានកូនមួយបាត់ !

​អតីត​ពិធី​ការិនី មួយ មួយ បាន​បាត់​មុខ​ពី​ការងារ​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ​តែ​ថ្មីៗ​នេះ ​គេ​បានឃើញ​នាង​លេចមុខ​ជាមួយ​កូនស្រី​តូច នៅក្នុង​កម្មវិធី​មួយ​របស់​ផលិតផល Biolane ។ នេះ​ជា​លើកដំបូង​ហើយ ដែល​ស្រី​ស្អាត មួយ មួយ បាន​នាំ​កូនស្រី​ឡើង​ឆាក​ទូរទស្សន៍​ក្រោយ​ពីនាង បាត់​មុខ​ពី​អាជីព​នេះ​អស់រយៈពេលជាច្រើន​ឆ្នាំមកនោះ ។

​មួយ មួយ បាន​នាំ​កូនស្រី​តូច​ ដែលមាន​ឈ្មោះថា សិរី បុស្បា ចូលរួម​ក្នុង​កម្មវិធី​របស់​ផលិតផល Biolane របស់​ទារក ក្នុងនោះ​ក៏មានការ​និយាយថា​ កូនស្រី​របស់ មួយ មួយ ពិតជា​មានមុខមាត់​គួរឱ្យ​ក្នាញ់​ដល់​ហើយ ។ អ្នកខ្លះ​ទៀតបាននិយាយថា ​មិន​ដល់​មួយ​ខួប​ផង​កូនស្រីរបស់នាង ចេះ​រកលុយ​ទៅហើយ ​ពិត ជាមាន​ដុង​កាត់​ទៅរក​ម្តាយ​មែន ។ អ្វីដែល​កត់សម្គាល់នោះ ​នេះ​ជា​លើកដំបូង​ហើយ ដែល មួយ មួយ បាន​នាំ​កូន​បង្ហាញមុខ​នៅក្នុង​អាជីព​ចាស់​ជាថ្មី​ម្តងទៀត ។

​ទោះបីជា​មានកូន​ដែលមាន​មុខមាត់​ស្រស់ស្អាត តែ មួយ មួយ មិនដែល​បានបង្ហាញ​ពីមុខ​មាត់​ស្វាមី​របស់​នាង​ឡើយ  តែ​ក៏​មានការបង្ហើប​ពី​សំណាក់​អ្នកសិល្បៈ​ថា មួយ មួយ និង ​គូស្នេហ៍​បាន​បែក​គ្នា​តាំងពី​នាង​ទើប​ពរ​ពោះ​បាន​ប៉ុន្មាន​ខែ មកម្ល៉េះ ។ ទោះបីជា​មានកូន​ក៏ពិតមែន​ តែ មួយ មួយ នៅតែមាន​សម្រស់ស្រស់ស្អាត ​និង ​មាន​រូបរាង​តូច​ស្រ​ឡូ​ន​មិន​ប្រែប្រួល​ប៉ុន្មាន​ឡើយ ។

​មួយ មួយ ធ្លាប់ជា​តារា​ម៉ូ​ដែល​ និង ជា​ពិធី​ការិនី​ ដែលមាន​ឈ្មោះ​បោះ​សម្លេង​គួរសម តែ​ក្រោយមក​នាង​ក៏បាន​ចាក​ចេញពី​អាជីព​នេះ ​ដោយ​ស្ងាត់ ៗ​មិនយូរប៉ុន្មាន​ ក៏​លេចលឺ​ព័ត៌មាន​ថា ​នាង​កំពុង​ពរ​ពោះ ។ ប៉ុន្តែ​គួរឱ្យ​សរសើរ មួយ មួយ មិន ដែល​បិទបាំង​ពី​រឿង​នាង​មានកូន​នោះទេ ៕ ចេ​នី

 

 

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច