ហេតុតែគ្មានកូនប្រុសដូចគេ ទើបសម្រេចចិត្តទិញកូនគេមកចិញ្ចឹម តែចុងក្រោយ…

មានរឿង​ដ៏​ហួសចិត្ត​មួយបានកើត​ឡើងលើ​ប្តី​ប្រពន្ធ​មួយគូ រស់នៅ​ខេត្ត Guangdong ប្រទេស​ចិន បន្ទាប់ពី​បាន​រៀបការ និង ​មានកូន ៧ នាក់​ប៉ុន្តែ​គ្មាន​កូនប្រុស​សូម្បី​ម្នាក់ ទើប​សម្រេចចិត្ត​ទាក់ទង​ជាមួយ​ទីផ្សារងងឹត​ដើម្បី​ទិញ​ក្មេងប្រុស​មក​ចិញ្ចឹម ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​ទាំង ២ នាក់​ប្ដី​ប្រពន្ធ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ។

​ប្រភពព័ត៌មានបានឱ្យដឹងថា ដោយសារតែ​ស្រឡាញ់​កូនប្រុស​ខ្លាំងពេកទើប​ប្ដី​ប្រពន្ធ​មួយគូ​ខាងលើនេះបាន​ប្រមូល​លុយ​ជិត ១​ សែន​យ័ន (​ប្រហែល​ជាង ១​ម៉ឺន​ដុល្លារ​) ដើម្បី​ទិញ​ក្មេងប្រុស​ពី​ក្រុម​អ្នកជួញដូរ​កុមារមក​ចិញ្ចឹម​ឱ្យ​ក្នុងផ្ទះ​ឱ្យមាន​សភាព​អ៊ូអរ ប៉ុន្តែ​ផ្ទុយទៅវិញ​តម្លៃ​ក្មេងប្រុស​ថ្លៃ​ជាង​ក្មេងស្រី​ខ្លាំងពេក​ទើប​ទាំង ២ នាក់​ប្ដី​ប្រពន្ធ​គ្មាន​លទ្ធភាព​ទិញ តែ​ទោះជា​យ៉ាងណាពួកគេ​ទាំង ២ នាក់​ខាងលើនេះត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ចាប់ខ្លួន​បាទពីបទ​ជួញដូរ​កុមារ ។

​អាជ្ញាធរ​បានឱ្យដឹងថា ក្មេងប្រុស​រងគ្រោះដែល​ប្ដី​ប្រពន្ធ​ខាងលើបម្រុង​នឹង​ទិញ​ពី​ទីផ្សា​ងងឹត​នោះមាន​ស្រុកកំណើត​នៅ​ខេត្ត Yunnan ដែល​ត្រូវបាន​គេ​ប​ញ្ចូ​ន​មកឱ្យ​ក្រុម​ជួញដូរ​មនុស្ស​ជាច្រើនទើប​ចុងក្រោយ​គេ​បាន​ដាក់លក់​ឱ្យ​ពួកគាត់ (​ប្ដី​ប្រ​ព្ធ​ខាងលើ​) ៕ ម៉ា​នី (​ប្រភព​៖ shanghaiist)

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច