សុខ ពិសី បង្ហាញមុខមនុស្សពិសេសយ៉ាងកម្រ !

នៅក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី ៨ នេះ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ សុខ ពិសី បានបង្ហាញ​ខ្លួន​នៅ​ទី​វត្ត​អារាម​ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​យ៉ាង​សមសួន និង ស្រស់ស្អាត​ស័ក្តិ​សមជា​នារី​ខ្មែរ ។​

​ដោយឡែក​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍នោះ តារាចម្រៀង​សំឡេង​ស្រួយ សុខ ពិសី បានបង្ហាញ​មុខ​អ្នកមានគុណ​របស់​នាង​តាមរយៈ​ការ​បង្ហោះ​រូបថត​មួយ​សន្លឹក​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ ដោយ​សរសេរ​ខ្លឹមសារ​ពីលើ​នោះ​ថា «​មក​វត្ត​ជាមួយ​លោកប៉ា សូម​ជូន​មគ្គផល​ផង​បងប្អូន​» ។​

​នេះ​ពិតជា​រឿង​មួយ​ដ៏​កម្រ​មែន​ សម្រាប់​តារាចម្រៀង​ស្រី​សាច់​សខ្ចី​ដូច​បណ្ដូលចេក សុខ ពិសី ដែល​បង្ហាញមុខ​អ្នកមានគុណ​បែបនេះ ។ តែ​ទោះជា​យ៉ាងណា បន្ទាប់ពី​តារាចម្រៀង​ស្រី​រូបនេះ​បង្ហាញមុខ​មនុស្ស​ពិសេស​ខាងលើនេះ​ភ្លាម មាន​បណ្ដា​អ្នកគាំទ្រ​ជាច្រើន​បានលាន់មាត់​សរសើរ​ថា ​អ្នក​ទាំងពីរ​ស្រស់ស្អាត និង ស្រស់​សង្ហា​ណាស់ ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច