ចេះតែឆ្ងល់ មាន សូនីតា ដាក់រូបពស់លើរ៉ូបស្លៀកទៅចូលរួមកម្មវិធីអាស៊ាន តាមពិតមានរឿងអ៊ីចឹងសោះ !

កាលពី​ប៉ុន្មាន​ថ្ងៃមុន តារា​សម្ដែងដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ មាន សូ​នី​តា បាន​ធ្វើជា​អ្នកតំណាងឱ្យ​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ក្នុង​កម្មវិធី «Asean Japan TV Festival 2017» នៅ​ប្រទេស​ហ្វី​លី​ពិន ។ ក្នុងនោះដែរ ​គេបាន​ឃើញ​តារា​សម្ដែង​ស្រី​រូបនេះ គ្រង​ជាមួយឈុត​រ៉ូ​ប​ពណ៌​ខ្មៅ​វែង​អូស​ដី​យ៉ាង​សមសួន អ្វីដែល​ពិសេសទៅទៀតនោះ មាន សូ​នី​តា បានដាក់​រូប​ពស់​ច្នៃ​ពី​ក្រមា​ដើម្បី​ទាមទារ​ការចាប់អារម្មណ៍​ថែមទៀត ។​

​ក្រោយពី​គ្រង​សម្លៀកបំពាក់​បែបនេះ ដោយមាន​បន្ថែម​រូប​ពស់​ពណ៌​ខៀវស្រងាត់​នៅ​នឹង​រ៉ូ​ប​ផង​នោះ មហាជន​ក៏​កើតការ​ងឿងឆ្ងល់​គ្រប់គ្នា​ថា តើ​អត្ថន័យ​នៃ​រ៉ូ​បរ​បស់ មាន សូ​នី​តា បង្កប់​ទៅដោយ​ខ្លឹមសារ​យ៉ាងណា​?។

​នៅមុននេះបន្តិច តារា​សម្ដែង​មាន​ទាំង​សម្រស់ និង ចំណេះដឹង​ខ្ពស់​កញ្ញា មាន សូ​នី​តា បាន​បង្ហើប​ពី​ចំណុច​ពិសេស​នៃ​រ៉ូ​ប​ ដែល​នាង​សម្រេច​ជ្រើសរើស​យកទៅ​បង្ហាញ​ដល់​ប្រតិភូ​អាស៊ាន​-​ជប៉ុន និង មហាជន​កាលពីពេល​កន្លងទៅនោះ​ថា នាង​មិន​លាក់បាំង​នោះទេ មូលហេតុ​នោះ​គឺ មកពី​នាង​កើត​ឆ្នាំ​ពស់ ហើយ​ជា​ពស់​គួរឱ្យ​ស្រឡាញ់​ទៀត សំខាន់​គ្មាន​ពិស និង គ្មាន​ល្បិចកល​អ្វី​ទាំងអស់ ។

​ស្រី​ស្រស់​សម្បូរ​ដោយ​ប្រជាប្រិយភាព មាន សូ​នី​តា បាន​បកស្រាយ​ពី​ខ្លឹមសារ​ដាក់​រូប​ពស់​នៅលើ​រ៉ូ​ប​ថា «​មិន​លាក់បាំង​ទេ នាងខ្ញុំ កើត​ឆ្នាំ​ពស់ ហើយពស់​នាង​ខ្ញុំគួរឱ្យ​ស្រឡាញ់ គ្មាន​ពិស ហើយក៏​គ្មាន​ល្បិច​អ្វីដែរ និយាយ​ទៅ​ឃ្យូ​ត​ហ្មង​»BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច