ជឿទេថា អាកាសយានិកម្នាក់ ហ៊ានរូបថតស៊ែលហ្វ៊ី ខណៈយន្តហោះកំពុងតែហោះ

ថ្មីៗ​នេះអាកាសយានិកម្នាក់​បានបង្ហាញ​រូបថត​ស៊ែ​ល​ហ្វ៊ី និង រូបថត​ធម្មតាមួយចំនួនដែល​សុទ្ធតែ​ថត​នៅលើ​យន្តហោះ ក្នុងកំលុងពេល​កំពុង​ហោះហើរ​លើ​អាកាស ហើយ​ការ​បង្ហោះ​នេះបានធ្វើឱ្យ​មនុស្ស​ជាច្រើន​មាន​អារ​ម្ម​ណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ម្នាក់ៗ​បាន​និយាយថា «​គាត់​មិន​ខ្លាច​មាន​គ្រោះថ្នាក់​» ហើយ​មួយចំនួន​ថា «​គាត់​ជឿជាក់​លើ​ខ្លួនឯង​» ។​

​ប្រភពព័ត៌មានបានឱ្យដឹងថា បុរស​ខាងលើនេះមានឈ្មោះ Daniel មាន​មនុស្ស​ជាច្រើន​ស្គា​ល់តា​ត់​តាមរយៈ​បណ្ដាញ​សង្គម Instagram ដោយ​ក្នុងនោះ Daniel មាន​អ្នក​ចុច Follow រហូតដល់ ៧០០០០ នាក់​ឯណោះ ។ គេ​សង្កេតឃើញថា មាន​រូបថត​ជាច្រើន​របស់​អាកាសយានិក​ខាងលើនេះ សុទ្ធសឹងតែ​ជា​រូបថត​ប្រថុយ​គ្រោះថ្នាក់​ទាំងអស់ ហើយ​ក្នុងនោះ​បានធ្វើ​ឱ្យគេ​សង្ស័យថា ជា​រូ​ថត​កែ​ដោយកម្មវិធី Photoshop តែ​ផ្ទុយទៅវិញ គឺជា​រូបថត​ពិត​ទាំងអស់ ។​

​ទាក់ទង​ជាមួយគ្នានេះដែរ មានមតិ​ជាច្រើន​បាន​និយាយ​រិះគន់ថា លោក Daniel កំពុង​យក​ជីវិត​ទៅលេង​សើច ប៉ុន្តែ​ផ្ទុយទៅវិញ មាន​អ្នក​ដែល​ស្គាល់​បុរស​រូបនេះ​ច្បាស់បាន​តប​ទៅវិញ​ថា ជឿជាក់​លើ Daniel ចុះ គឺ​គ្មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ៕ ម៉ា​នី (​ប្រភព​៖ Stomp)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច