អាសូរណាស់ ៖ កូនទើបតែអាយុបាន ១ ខួប ម្តាយលើកបោកទៅហ្នឹងជញ្ជាំងរហូតស្លាប់

​វាជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែល​ស្ត្រី​មេម៉ាយម្នាក់ បាន​បោក​សម្លាប់​កូន​ខ្លួនឯង អាយុ ១​ខួប បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​តែម្តង ។ ហេតុការណ៍​ដ៏​ក្តុក​ក្ទួ​ល​នេះ​បានកើត​ឡើងនៅ​ព្រលប់ ថ្ងៃទី​ ១២ ខែកញ្ញា ឆ្នាំ ​២០១៧ ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។​

​ស្ត្រី​ជា​ម្តាយ​ ដែលមានចិត្តសាហាវព្រៃផ្សៃនោះ មានឈ្មោះ តិ សុខ​ឃី អាយុ ​៣៤ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង និង កូន​ដែល​ស្លាប់នោះ មាន​ឈ្មោះ ណា​ល់ ស្រី​ពេជ្រ មាន​អាយុ​ទើបតែ ១ ខួបប៉ុណ្ណោះ ។​

នគរបាល​ស្រុក​ភ្នំព្រឹក បាន​ប្រាប់​អ្នក​សា​រព័ត៌​មានថា ​ស្ត្រី​ជា​ម្តាយ ដែលមានចិត្តសាហាវព្រៃផ្សៃនោះ មាន​រោគ​ស​សៃ​ប្រសាទ បាន​ចាប់​កូនស្រី​ខ្លួនឯងអាយុ ១ ខួប បោក​ទៅនឹង​ក្តា​ជញ្ជាំង​ផ្ទះ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅ​នឹង​ន្លែ​ង​កើតហេតុ​តែម្តង ។

ភ្លាមៗ​​ស្ត្រី​ជា​ម្តាយ​ ដែល​បោក​កូនស្រី​ខ្លួនឯង​បណ្តាល​ឱ្យស្លាប់នោះ ​ត្រូវ​បាននគរបាល​ឃាត់ខ្លួន​យកទៅ​ស្នងការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕ សុថា​ត់​

Dikirim oleh THMEYPIT.COM ព័ត៌មានថ្មីពិត pada 12 September 2017

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច