ក្រុមរាំ Light Balance បង្ហាញសមត្ថភាពជាមួយ «ក្បាច់រាំពន្លឺវេទមន្ត» ក្នុងវគ្គ Semi Final ពិតជាអស្ចារ្យ ! (មានវីដេអូ)

កន្លងមកនេះ ការសម្តែង​របស់​ក្រុម​រាំ Light Balance ពិតជា​ធ្វើឱ្យ​ទាំង​គណៈកម្មការ និង ទស្សនិកជន​មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះតែ​គំនិត​ច្នៃប្រឌិត​បង្កើត​ក្បាច់​រាំ​ដែល​ដែល​អាច​បញ្ចេញ​ពន្លឺ​ប្រៀបដូចជា​វេទមន្ត ។ ដោយសារតែ​សមត្ថភាព​នេះ បានធ្វើឱ្យ​ពួកគេ​ទទួលបាន​ប៊ូ​តុង​មាស​ក្នុង​វគ្គ Audition រំលង​ការប្រកួត​ផ្សេងៗ​ឆ្ពោះទៅកាន់​វគ្គ Live Show ។​

​ចូលដល់​វគ្គ Live Show សមាជិក​ក្រុម​រាំ​ម្នាក់ៗ​សុទ្ធ​តែមាន​ជំនឿ​ចិត្ត​ថា អាច​ឆ្លង​ផុត​ឆ្ពោះទៅកាន់​វគ្គ Semi Final តែ​ដោយសារតែ​ការរៀបចំ​ខុស​លើ​ឆាក​ខុស​បច្ចេកទេស ធ្វើឱ្យ​ក្រុម​រាំ Light Balance មិនអាច​បញ្ចេញ​ពន្លឺ​ក្នុងពេលរ​សម្តែង ត្រូវឱ្យ​មានការ​រងចាំ​ដើម្បី​សម្តែង​ម្តងទៀត ។​

​ជាការ​ពិតណាស់​ក្រុម​រាំ Light Balance បាន​អស់សង្ឃឹម​ក្នុងការ​ឆ្ពោះទៅកាន់​វគ្គ Semi Final ប៉ុន្តែ​ដោយសារ​សមត្ថភាព​រាំរ​បស់​ក្រុម​នេះ​ពិតជា​អស្ចារ្យ ទីបំផុត​ពួកគេ​អាច​ជាប់​ឆ្ពោះទៅកាន់​វគ្គ Semi Final ។ សម្រាប់​លើក​នេះ​សមាជិក​ក្រុម​ទាំងអស់​សុទ្ធតែ​ប្តេជ្ញា​ថា នឹងមិន​ឱ្យមាន​ការខុស​បច្ចេកទេស​ជា​លើក​ទី ២ នោះ ទេ ។
​ទន្ទឹមគ្នា​នោះដែរ ក្រុម​រាំ Light Balance ក៏​ត្រៀម​ការបង្ហាញ​សមត្ថភាព​ដែល​អាច​ទាក់ទាញ​ទឹកចិត្ត​ទស្សនិកជន​ក្នុងការ​បោះឆ្នោតឱ្យ​ពួកគេ​ដូចគ្នា​។ សូម​ទស្សនា​វីដេអូ​ខាងក្រោម ៕ ខេ​រី (​ប្រភព​៖ AGT2017)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច