ឡើងឡូយ ! កម្មវិធី Yeo’s PagodaRace ធ្វើឱ្យកក្រើកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ (មានវីដេអូ)

Yeo’s ជា​ភេសជ្ជៈ​គុណភាព​ខ្ពស់​របស់​ប្រទេស​សិង្ហ​បុរី មាន​ច្រើន​រសជាតិ​តម្រូវ​គ្រប់​វ័យ និង លក់ដាច់​ជាងគេ​នៅ​ប្រទេស​កម្ពុជា បានធ្វើ​ឲ្យ​ឱកាស​ពិធី​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​កាន់តែ​កក្រើក និង សប្បាយ រីករាយ តាមរយៈ​កម្មវិធី​កម្សាន្ត​ថ្មី​មួយ​របស់ខ្លួន​ឈ្មោះថា Pagoda Race ។ ​កម្មវិធី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ថ្មី​ប្លែក​មួយ​នេះ​បានប្រកាស​ឲ្យ​សាធារណជន​ចូលរួម​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Yeo’s ចាប់ផ្ដើម​ពីថ្ងៃ​ទី ០១ ដល់​ថ្ងៃទី ២៥ ខែកញ្ញា ធ្វើឡើង​ក្នុង​គោលបំណង​ឱ្យ​ប្រជាជន​កម្ពុជា ពិសេស​ស្រទាប់​យុវវ័យ​បាន​ឈ្វេងយល់​ពី​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​ខ្មែរ​យើង ។

Pagoda Race ជា​ហ្គេម​មួយបែប​ដែល​តម្រូវ​ឲ្យ​អ្នកចូលរួម​ត្រូវបំពេញ​បេសកកម្ម​តាម​ទីតាំង និង ពេលវេលា​ដែល​បានកំណត់​ក្នុង​កម្មវិធី ។ បេក្ខជន​ទាំងអស់​រួមមាន ក្រុម OMG និង អ្នកគាំទ្រ Yeo’s ៣ រូប​ទៀត​ដែល​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការឆ្លើយ​សំណួរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Yeo’s ត្រូវបំពេញ​បេសកកម្ម​រួមគ្នា​ស្វែងរក​ទេយ្យទាន​ទាំងអស់ ដែល​កម្មវិធី​បានរៀបចំ​នៅតាម​ទីតាំង​ដែល​ពួកគេ​ត្រូវ​ស្វែងរក តាមរយៈ​តម្រុយ​ដែល​បាន​ផ្ដល់ជូន ដោយ​ធ្វើយ៉ាងណា​បញ្ចប់​ឱ្យបាន​មុន​ម៉ោង ១១ ព្រឹក ដើម្បី​យកទៅ​ប្រគេន​ព្រះសង្ឃ​នៅក្នុង​វត្ត ។ ទេយ្យទាន​ទាំងនោះ​រួមមាន​ភេសជ្ជៈ Yeo’s ចំនួន ៥ កេស រសជាតិ​ផ្សេងគ្នា ចង្ហាន់ សាដក និង ផ្កា   ។​

«​កម្មវិធី​នេះ​ពិតជា​ឡូយ ហើយ​សប្បាយ​មែនទែន​!» នេះ​ការលើកឡើង​របស់ ដា​ណែ​ត សមាជិក​ម្នាក់​របស់​ក្រុម OMG ។ ចំណែក លីកា ក៏បាន​បន្ថែមទៀតថា «​តាមរយៈ​កម្មវិធី​នេះ វា​អាច​ឲ្យ​យើង​សហការគ្នា​បំពេញបេសកកម្ម​ដ៏​សប្បាយរីករាយ និង បាន យល់ដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដូចជា​សម្លៀកបំពាក់​ប្រពៃណី​សម្រាប់​ទៅ​វត្ត ទេយ្យទាន​អ្វីខ្លះ ដែល​ត្រូវ​ប្រគេន​ព្រះសង្ឃ ។ ហើយ​កាន់តែ​អស្ចារ្យ ញាប់​ញ័រ​បំផុត​នោះ គឺ​នៅពេល​កៀក​ម៉ោង យើង​ខំ​មែនទែន ដើម្បី​បាន​ជោគជ័យ ។ សប្បាយ​ណាស់​!» សមាជិក​ផ្សេងទៀត​បាន​បន្ថែម ។​

​ថ្លែង​ស្រដៀង​គ្នា​ដែរ បេក្ខជន​ចូលរួម​មាន ដា​រ៉ូ​, អ៊េ​ង ហ៊ុយ និង សត្យា ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍ របស់ខ្លួន​ផងដែរ​ថា «​ប្លែក​! សប្បាយ​! កម្មវិធី​នេះ​ខ្ញុំ​មិនដែល​បាន​ចូលរួម​ទេ​ពីមុនមក​ទេ​! ធ្លាប់តែ​មើល​កម្មវិធី​ផ្សេងៗ​តាម​ទូរទស្សន៍ ដល់​មកលេង​ខ្លួនឯង​រាង​ភ័យៗ បុក​ពោះ ព្រោះ​យើង​ត្រូវ​ជិះឡាន​ទៅរក​ទេយ្យទាន​ជាមួយ​ក្រុម OMG នៅតាម​ទីតាំង​ផ្សេងគ្នា ឲ្យ​ទាន់​ម៉ោង​កំណត់ ។ កម្មវិធី​នេះ​ធ្វើ​ឲ្យ​យើង​ដឹងថា អ្វីខ្លះ​ត្រូវ​ត្រៀម អ្វីខ្លះ​យកទៅ​ប្រគេន​ព្រះសង្ឃ ហើយ​ប្រគេន​ដូចម្ដេច​» ។​

​ក្នុង​បេសកកម្ម​នេះ ក៏មាន​ការថត​ជា​វីដេអូ​សកម្មភាព​ផ្សេង​ដ៏​រំភើប​រីករាយ​របស់​បេក្ខជន​ចូលរួម​ផងដែរ ។ ចង់ដឹងថា សកម្មភាព​ពួកគេ​តាម​ទីតាំង​នីមួយៗ​តាំងពីដើម​រហូតដល់​វគ្គ​បញ្ចប់​នៅ​វត្ត សប្បាយរីករាយ រំភើប​ញាប់​ញ័រ​យ៉ាងណា​នោះ លោកអ្នក​អាច​ចូលទៅ​មើល​វីដេអូ​នេះ​បាន​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Yeo’s តាមរយៈ https://www.facebook.com/yeos.kh/videos/1648391435184814/

​គួរបញ្ជាក់​ផងដែរ​ថា នៅ​ចុងបញ្ចប់​នៃ​វីដេអូ​ក៏មាន​ជា​សំណួរឲ្យ​លោកអ្នក​ទាយ​ឈ្មោះ​វត្តដែល​ពួកគេ​បាន​ទៅ ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ពី Yeo’s ។ កុំ​ភ្លេច​ចូលរួម​ណា​! ​ដើម្បី​ដឹង​ពី​ការចូលរួម​លេង​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​បន្តបន្ទាប់​ទៀត សូម​ចូលទៅ​កាន់ https://www.facebook.com/yeos.kh/

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច