ជំទាវ ស្រីតូច ចំណាន ដាក់ប៉ុន្មានឃ្លានេះ ល្មមធ្វើឱ្យអ្នកមានគំនិតអាក្រក់លើខ្លួន និង ស្វាមី ចត់បាយតែម្តង !

ថ្មីៗ​នេះ​អតីត​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព ដែល​បច្ចុប្បន្ន​បានក្លាយ​ជា​ជំទាវ​កាន់កាប់​មុខ​ជំ​នួន​រាប់មិនអស់ ស្រី​តូច ចំណាន បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បំណង​ផ្ញើ​ដល់​ជន​អគតិ​ដែលមាន​បំណងព្យាយាម​រុកកួន ឆ្កឹះឆ្កៀល និង ចង់​បំបែកបំបាក់​ខ្លួន និង ស្វាមី​គឺ​អ្នកឧកញ៉ា គិត ម៉េង យ៉ាង​ចត់​បាយ ក្រោម​ខ្លឹមសារ​​ថា ៖

«​ខ្ញុំ​រីករាយ​ក្នុងការ​ទទួលយក​មិត្ត​ចូលមកក្នុង​ជីវិត​របស់ខ្ញុំ តែ​ខ្ញុំ​មិនដែល​ប​ង្កើត​សត្រូវ​ម្តងណា​ទេ ហើ​យ​ក៏​មិនមាន​ពេល​ទៅ​ស្អប់​អ្នក​នោះដែរ​… ។ អ្នក​កាន់តែ​ធ្វើ​មក​លើ​ខ្ញុំ គឺ​អ្នកនោះ​កំពុង​ដុត​ខ្លួនឯង អត់​មាន​ពេល​ស្រឡាញ់​ខ្លួនឯង និង មនុស្ស​នៅ​ជុំវិញខ្លួន​អ្នក​ទេ តែ​ខ្ញុំ​វិញ​អត់​ពេលទំនេរ​តបត​ទេ មានតែ​ពេល​ដើរ​តាម​បំ​រើ​ស្វាមី​ខ្ញុំ ធ្វើជា​អ្នក​បំ​រើ​កូនៗ​របស់ខ្ញុំ គ្រួសារ​ខ្ញុំ ចូលរួម​រីករាយ​ជាមួយ​សង្គម​ខ្ញុំ ព្រមទាំង​អ្នក​ដែល​ចូលចិត្ត​ខ្ញុំ ស្រឡាញ់​ខ្ញុំ ហើយ​ឆ្លៀតពេល​សិក្សា​ដើម្បី BUILD UP MYSELF ។ ហើ​យ​អ្នក​កាន់តែ​ធ្វើ​មក​លើ​ខ្ញុំ ខ្ញុំ​កាន់តែ​ទទួលបាន​ភាពកក់ក្តៅ​ពី​ស្វាមី​ខ្ញុំ ព្រោះ​គាត់​គិតថា ភាពកក់ក្តៅ​ទាំងនោះ​មិនទាន់​គ្រប​គ្រាន់​ទេ ទើ​ប​ធ្វើ​ឱ្យមាន​ការខ្វះ​ចន្លោះប្រហោង ទេើប​ធ្វេ​ឱ្យមាន​ខ្យល់​ចូល​បាន ។ ដូច្នេះ​ស្វាមី​កាន់តែ​រុញ​បន្ថែម ឱ្យដល់​កំពូល​តែម្តង ។ អ្នក​កាន់តែ​ធ្វើ​មក​លើ​ខ្ញុំ ខ្ញុំ​កាន់តែ​ទទួលបាន​ផល​ដោយ​មិនបាច់​ប្រឹង មន្ត​ស្នេហ៍ ភាព​ទាក់ទាញ ភាព​ជំនឿ​ជឿជាក់ ទុកចិត្ត រឹតតែ​ត្រូវបាន​បន្ថែម​ឡើ​ង​ទ្វេដង​» ។​

​គួរឱ្យ​ដឹង​ដែរ​ថា មូល​ហេតុដែល​ឈានដល់​អតីត​តារា​សម្តែង និង ជា​ជំទាវ ស្រី​តូច ចំណាន បាន​សរសេរ​សារ​បែបនេះ​បង្ហោះ​ឡើង អាចមកពី​មួយរយៈ​មុន​នោះ​មាន​ជន​មិនល្អ ពោលគឺ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បានសរសេរ​សារ​បង្ហោះ​វាយប្រហារ បង្ខូច​កិត្តិយស​ខ្លួន និង ស្វាមី​គឺ​អ្នកឧកញ៉ា គិត ម៉េង នូវ​ពាក្យ​មួយចំនួន​មិនអាច​ទទួលយកបាន ដូចជា​ថា​លោកជំទាវ ស្រី​តូច ចំណាន លួចលាក់​មាន​ស្នេហា​ជាមួយ​តារា​សម្តែង​មួយ​រូបនោះ​ជាដើម ។ នេះ​បើតាម​ការគិត​របស់​ម​ហា​ជន​ជាច្រើន ៕ សាកល​


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច