តារាបង្ហាញម៉ូដខ្មែរ និង ថៃ ប៉ះគ្នាម្សិលមិញ កក្រើកផ្សារទំនើប AEON !

​នៅក្នុង​កម្មវិធី Thailand Fashion & Lifestyle 2017 ដែល​រៀបចំឡើង​កាលពី​ម្សិល​មិ​ញ​នៅ​ផ្សារ​ទំនើប AEON គឺមាន​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​ និង ថៃ បានជួបគ្នា​នៅលើ​ឆាក​តែមួយ ដើម្បី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដែល​កែច្នៃ​ដោយ​ជាង​ចំណាន​មកពី​ប្រទេសថៃ ។ ក្នុង​កម្មវិធី​នោះផងដែរ ក្រៅពី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​បែ​បស​ម័​យ ក៏មាន​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​បែប​កុមារ​តូចៗ​ដែល​មកពី​ប្រទេសថៃ ដោយផ្ទាល់​ផងដែរ ជាពិសេស​គឺមាន​ការតាំង​បង្ហាញ​ផលិតផល​ថែរក្សាសម្រស់ និង ​ផលិតផល​ទំនិញ​ម៉ាក​ល្បីៗ​របស់ថៃជាច្រើន​ទៀត ។

​​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​ចំនួន ៣ រូប​​មកពី​ក្រុម​បង្ហាញ​ម៉ូដ Pop Model ដែលជា​សុទ្ធសឹងតែ​ជា​តារា​ល្បី​ និង ​មាន​រូប​សម្រស់​ស្រស់ស្អាត ចំណែក​តារា​បង្ហាញ​ម៉ូដថៃ វិញ​ក៏​មិនធម្មតា​ដែរ គឺមាន កញ្ញា ធិ​សា​ណាត សន​សឹក និង សុ​ផា​ផន មា​លិ​សន់ ដែល​សុទ្ធតែជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ល្បីឈ្មោះ​នៅ​ប្រទេសថៃ តែម្តង មើលទៅ​សម្រស់​ និង ​រូបរាង​អ្នក​ទាំងពីរពិតជា​ស្រស់ស្អាត​មែន ។

​បើតាម​សម្តី​អ្នករៀបចំ​កម្មវិធី Thailand Fashion & Lifestyle 2017 បានបញ្ជាក់​ប្រាប់ថា ព្រឹត្តិការណ៍​នេះ​រៀបចំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ​ដើម្បី​បើក​បង្ហាញ​ឱ្យ​ទស្សនិកជន​បានឃើញ​កម្មវិធី​ថ្មី​នេះ ប៉ុន្តែ​ឆាប់ៗ​ខាងមុខ​នឹងមាន​ការរៀបចំ​ពិធី​បង្ហាញ​ម៉ូដ​ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ។

​កម្មវិធី Thailand Fashion & Lifestyle 2017 នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ ​នេះ នៅ​ផ្សារ​ទំនើប AEON ក្រៅពីនេះ​ក៏មាន​ការតាំង​បង្ហាញ​នូវ​ផលិតផល​ជាច្រើន ទាំងសម្លៀកបំពាក់ គ្រឿង​សង្ហារ​រិម សម្ភារ ផ្លា​ស្លី​ក ផ្ទះបាយ និង ផលិតផល​ថែរក្សា​សម្រស់​ជាដើម​…​។

​តោះ​ ទស្សនា​សកម្មភាព​តារា​បង្ហាញ​ម៉ូដខ្មែរ ប៉ះគ្នា​ជាមួយ​តារា​បង្ហាញ​ម៉ូដថៃ ទាំងអស់គ្នា ៕ អា​លី​ណា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច