ចូលដល់វគ្គ Semi Final ហើយ ក្មេងស្រីតូច Celine Tam នៅតែរងការរិះគន់យ៉ាងចាស់ដៃពីគណៈកម្មការស្រី Mel B (មានវីដេអូ)

ប្រិយមិត្ត​បានដឹង​រួចមក​ហើយពី​កុមារី​ជនជាតិ​ចិន Celine Tam អាយុ ៩ ឆ្នាំ ដែល​ឆ្លង​មកដល់​វគ្គ Semi Final តាមរយៈ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​នាង ។ ឥលូវ​នេះ​កុមារី Celine Tam បាន​ឡើង​បង្ហាញ​សមត្ថភាព​សាជាថ្មី​ម្តងទៀត ដើម្បី​ទទួល​ការពេញចិត្ត​ពី​គណៈកម្មការ និង ទស្សនិកជន ក្នុងការ​បាន​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នាពេល​ដ៏​ខ្លី​ខាងមុខ ។​


​ក្នុង​ការឡើង​បង្ហាញ​សមត្ថភាព​លើក​នេះ កុមារី​វ័យ ៩ ឆ្នាំ Celine Tam នៅតែ​ធ្វើ​បានល្អ​គួរឱ្យកត់សម្គាល់​ដដែល​តាមរយៈ​បទ​ថ្មី​មួយទៀត​គឺ «How Far I’ll Go» ។ សំឡេង​របស់​នាង​តូច Celine Tam បានធ្វើឱ្យ​មហាជន​ពេញចិត្ត​ជាច្រើន ហើយ​ទះដៃ​គាំទ្រ​ឡើង​កងរំពង​ពេញ​ឆាក ប៉ុន្តែ​យ៉ាងណា​នាង​តូច​ហាក់​មិនសូវ​ទទួលបាន​ការពេញចិត្ត​ខ្លាំង​ពី​គណៈកម្មការ​ទាំងអស់គ្នា​ឡើយ ដោយ​គណៈកម្មការ​ម្នាក់​គឺ​អ្នកនាង Mel B បានបង្ហាញ​ពី​គំនិត​របស់ខ្លួន​ថា Tam បទ​ចម្រៀង​មួយ​នេះ​គឺ​សម​តែ​នៅ​ក្នុង​ឆាក​សម្តែង​ចម្រៀង​ ហើយ Mel B បាន​បន្ថែម​ទៀត​ថា នាងតូច​ Celine អាច​ប្រើ​ប្រាស់​សំ​ឡេង​ឱ្យឡើង​ចុះតាម​កម្រិតដែល​អាច​នាំ​គណកម្មការ​គ្រប់​គ្នា​ទៅ​កាន់​ដំណើរ​កម្សាន្ត​វេទ​មន្ត​ តែផ្ទុះ​ស្រឡះ​ មើល​មិន​ឃើញ​សមត្ថ​ភាពរបស់នាងតូច​ Celine ទាស់​តែ​សោះ ។

មាន​មតិពី​មហា​ជនជាច្រើនក៏​បាន​លើក​ឡើង​ថា  នាងតូច​ Celine គួរតែ​ជ្រើសរើស​បទ​ដែល​បង្ហាញ​ពី​សំឡេង​ស្រែក​ឡើង​ខ្ពស់​ខ្លះ ដោយ​កុំ​ច្រៀង​តែ​បទ​ម​នោ​ស​ញ្ចេ​ត​នា ឬ បទ​សង់​ទី​ម៉​ង់​ដដែលៗ​ពេក ព្រោះ​វា​មិនអាច​ធ្វើ​នាង​តូច​បង្ហាញ​ឱ្យ​មហាជន​បានដឹង​ពី​អនុភាព​សំឡេង​របស់​នាង​តូច​បាន​ច្រើន​ឡើយ ។​


​ទន្ទឹមនឹងនេះ ក៏​នៅមាន​គណៈកម្មការ​មួយចំនួនទៀត​ពេញចិត្ត​នឹង​ការសម្តែង ក៏ដូចជា​សមត្ថភាព​សំឡេង​របស់​កុមារី​វ័យ ៩ ឆ្នាំ Celine Tam រូបនេះ​ផងដែរ ហើយ​ពួកគេ​ក៏​សង្ឃឹមថា​កុមារី​រូបនេះ​ក៏​នឹង​អាច​ឆ្លង​ផុត​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ទៀតផង ។ កុំឱ្យ​ខាត​ពេល​យូរ ដូច្នេះ​សូម​ទស្សនា​វីដេអូ​របស់​កុមារី​វ័យ ៩ ឆ្នាំ Celine Tam ដូចខាងក្រោម ៕ សាកល​ (ប្រភព៖ AGT2017)







ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច