ក្មេងស្រីអាយុ ៥ ឆ្នាំ ប៊ិះបាត់បង់ព្រហ្មចារី ព្រោះតែបុរសស្រវឹងស្រា

បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​រហូតដល់​ភ្លេច​ស្មារតី ព្រមទាំងមាន​តណ្ហា​ពុះ​ក​ញ្ជ្រោល​ខ្លាំង ក៏បានទៅ​ចាប់រំលោភ​ក្មេងស្រី​អាយុ ៥ ឆ្នាំ​ម្នាក់ តែ​មិនបាន​សម្រេច ត្រូវ​ក្រុមគ្រួសារ​របស់នាង​ប្តឹង​ឱ្យសមត្ថកិច្ច​ចាប់​ដាក់គុក​តែម្តង ។​

បុរស​ដែលជា​ជនជាប់ចោទនោះ ​មានឈ្មោះ ទួត ប៊ុន​សុង អាយុ ៣៤ ឆ្នាំ រស់នៅ ភូមិ កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង ក្មេងស្រី​រងគ្រោះ​ឈ្មោះ ត ស អាយុ ៥ ឆ្នាំ​រស់នៅ ក្រុង​សិរីសោភ័ណ ។​ ជ​នស​ង្ស័​យរូបនេះ ​ត្រូវបាន​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​ត​លា​ការ ខេត្តបន្ទាយមានជ័យ នៅ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ បន្ទាប់ពី​រូបគេ បាន​ចាប់រំលោភ​ក្មេងស្រី អាយុ ៥ ឆ្នាំ​ នៅ​ថ្ងៃទី ​១០ ខែកញ្ញា ឆ្នាំ ២០១៧ រួចមក ។​

បន្ទាប់ពី​ទទួល​បានពាក្យបណ្តឹង​កងរាជអាវុធហត្ថ​ក្រុង​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។ នៅ​ចំពោះមុខ​កងរាជអាវុធហត្ថ​ក្រុង ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ប៉ុនប៉ង រំលោភ​ក្មេងស្រី​ជនរងគ្រោះ នៅ​អំឡុង​ពេល​រសៀលនោះពិតមែន នៅ​ចំណុច​គុម្ពោតព្រៃ​មួយកន្លែង នៅភូមិ​ខ្លា​កូនចាស់​ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕ សុថា​ត់

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច