តារាសម្តែង សុរ៉ាមភូមិ ក្តៅស្លឹកត្រចៀកនឹងអ្នកណា បានបង្ហោះសារមួយទំហឹងបែបនេះឡើង ?

ថ្មីៗ​នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្តែង​មាន​រាង​ខ្ពស់​ស្រស់​សង្ហា សុរ៉ា​ម​ភូមិ ដែល​ប្រិយមិត្ត​ស្គាល់​ច្បាស់​តាមរយៈ​ការសម្តែង​រឿង​ភាគ​ទូរទស្សន៍​ជាច្រើន​នោះ បាន​បង្ហោះ​សារ​មួយ​បង្ហាញ​ពី​អារម្មណ៍​ខឹងសម្បា​នឹង​មនុស្ស​ម្នាក់ ដែល​លោក​បាន​ប្រើពាក្យ​ថា​មនុស្ស​ចាស់​ចូលចិត្ត​ដាក់​មាត់​ដាក់​គូទ​និយាយដើម​ក្មេង ។ តើ​តារា​សម្តែង សុរ៉ា​ម​ភូមិ សរសេរ​សារ​បង្ហោះ​ថា​ដូចម្តេចខ្លះ ?

​លោក សុរ៉ា​ម​ភូមិ បាន​សរសេរ​សារ​បង្ហោះ​ដោយ​ឃ្លាប្រយោគ​បង្កប់​ទៅដោយ​សេចក្តី​ហួសចិត្ត និង ខឹងសម្បា​យ៉ាង​ដូច្នេះ​ថា «​ទុក​តម្លៃ​ឱ្យ​ក្មេង​គោរព​ខ្លះ​ផង​មនុស្ស​ចាស់​អើយ កុំ​ដាក់​គូទ​ដាក់​មាត់​និយាយដើម​គេ​នោះ តាំងខ្លួន​ជា​អ្នកធ្វើ​បុណ្យ​ផង​ប្រយ័ត្ន​ធ្លាក់​នរក គ្មាន​អ្នក​បោះ​បាយបិណ្ឌ​ឱ្យទៅ ស្ទើរតែ​មិន​ជឿ​សោះ​ថា​មនុស្ស​ចាស់​ដែល​ខ្ញុំ​ធ្លាប់​គោរព និង លើកដៃ​សំពេះ បែរជា​មនុស្ស​មានចិត្ត​ជា​ប្រែ​ត​ដើរ​បង្ខូចឈ្មោះ​គេ​អ៊ីចឹង​សោះ នេះ​បើ​គ្មាន​អ្នកយក​សំឡេង​រីខ​ត​មកឱ្យ​ខ្ញុំ​ស្តាប់ ខ្ញុំ​ក៏​មិន​ជឿថា​មនុស្ស​ដែល​តាំងខ្លួន​ឯង​ជា​អ្នក​សុំ​សីល បែរជា​ធ្វើ​រឿង​ថោកទាប​បែបនេះ​សោះ រូប​កាយ​ជា​មនុស្ស​បែរជា​មាន​មាត់​ជា​សត្វ​ឆ្កែឆ្កួត​ព្រុស​មិន​ស្គាល់​គុក​ច្រ​វ៉ា​ក់​ទៅវិញ ភ​ស្ភុ​តាង​ទាំងអស់នេះ​ខ្ញុំ​ទុក​សិន​សម្រាប់​ការខន្តី​របស់ខ្ញុំ តែបើ​មាន​លើក​ក្រោយ​ទៀត ខ្ញុំ​ពិតជា​គា្មន​ការលើកលែង​ទេ ចាស់​ហើយ​ប្រឹង​ធ្វើបុណ្យ​ទៅ កុំ​ធ្វើ​អាក្រក់​ច្រើនពេក ប្រយ័ត្ន​ជីវិតចុងក្រោយ​ដេក​គុក​ខ្មាស​គេ ទុក​មុខ​ឱ្យ​កូន​ផង​បើ​ខ្លួន​មិន​ស្រឡាញ់​កិត្តិយស​» ។​

​នេះ​ស្តែង​ឱ្យឃើញ​ពី​អារម្មណ៍​ពិត​មួយ​របស់លោក សុរ៉ា​ម​ភូមិ ដែល​ពេលនេះ​លោក​កំពុង​ខឹងសម្បា និង ហួសចិត្ត​ខ្លាំង​ទៅនឹង​បុគ្គល​ដែល​លោក​បានលើកឡើង​ខាងលើ ដោយ​លោក​បាន​គិតថា មិនគួរ​មនុស្ស​ដែល​លោក​ធ្លាប់​គោរព និង លើកដៃ​សំពះ​នោះ បែរជា​មានគំនិត​មិនល្អ​មក​និយាយដើម​លោក​ពីក្រោយ​ខ្នង​ដូច្នេះ ។ ទោះបីយ៉ាងណា​តារា​សម្តែង​រូបនេះ​ក៏​មិនបាន​បញ្ចេញ​ឈ្មោះ​បុគ្គល​ដែល​ធ្វើឱ្យ​លោក​ក្តៅស្លឹកត្រចៀក​នោះដែរ ប៉ុន្តែ​ទន្ទឹមនឹង​នឹង​ការមិន​បញ្ចេញ​ឈ្មោះ​នោះ តារា​សម្តែង សុរ៉ា​ម​ភូមិ បាន​និយាយ​ដែរ​ថា សម្រាប់​លើក​នេះ​លោក​អាច​អត់ឱន​ឱ្យ​ម្តង តែ​កុំ​ឱ្យមាន​ជា​លើក​ទី ២ នោះ​លោក​នឹងមិន​ទុក​មុខ​ឱ្យ​ទៀត​ទេ ៕ សាកល​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច