កម្លាំងស្រែក និង ទឹកដមសំឡេងរបស់ក្មេងស្រី ANGELICA HALE ក្នុងវគ្គ Semi Final នៅតែទទួលការសសើរពីគណៈកម្មការកប់ៗមាត់ (មានវីដេអូ)

ទីបំផុត​ក្មេងស្រី​វ័យ ១០ ឆ្នាំ Angelica Hale បាន​ត្រឡប់​មកលើ​ឆាក America’s Got Talent វគ្គ​ Semi Final ​ជាថ្មី​ម្ដង​ទៀតហើយ ដើម្បី​បង្ហាញ​នូវ​ទេពកោសល្យ​របស់ខ្លួន បង្ហាញ​ដល់​សាធារណជន​អ្នកគាំទ្រ និង គណៈកម្មការ​ទាំង​បួន ។​

​ការ​ឡើងមក​បង្ហាញ​សមត្ថភាព​ម្ដងនេះ នាង​តូច Angelica Hale បានជ្រើសរើស​យក​បទ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «Without You» ។ ក្នុងនោះ នាង​តូច បាន​បកស្រាយ​បទ​ចម្រៀង​មួយ​បទ​នេះ​បាន​យ៉ាង​ពីរោះ ព្រមជាមួយកម្លាំងស្រែកធ្វើឱ្យ​ឆាក America’s Got Talent ​2017 ស្ទើរ​តែកក្រើក​ ហើយ​នៅ​តែ​អាច​រក្សា​ទឹកដម​សំឡេង​បានល្អ រហូត​ធ្វើឱ្យ​គណៈកម្មការទាំង ៤  ក៏ដូចជា​ទស្សនិកជន​ដែល​បាន​ទស្សនា​ផ្ទាល់ ព្រឺ​សម្បុរ​គ្រប់ៗ​គ្នា​នៅពេលដែល​នាង​ស្រែក​ម្ដងៗ ។​

​បន្ទាប់ពី​បង្ហាញ​សមត្ថភាព​រួចរាល់ កុមារី Angelica ទទួលបាន​សំឡេង​ហ៊ោកញ្ជ្រៀវ​យ៉ាងខ្លាំង​ពី​បណ្ដា​អ្នកគាំទ្រ ជាពិសេស​គណៈកម្មការ​ទាំង ៤ បាន​ក្រោកឈរ​ស្វាគមន៍​បង្ហាញ​ពី​សេចក្ដី​ពេញចិត្ត​ចំពោះ​កុមារី​រូបនេះ​មែនទែន ព្រមជាមួយ​ពាក្យ​កោតសរសើរ​ទៅលើ​ក្មេងស្រី​តូច​ខាងលើ​មិន​ដាច់​ពី​មាត់ ព្រោះថា​ពីមួយ​វគ្គ​ទៅមួយ​វគ្គ Angelica តែងតែ​នាំ​មហាជន​ឱ្យស្លុង​អារម្មណ៍​ចំហ​មាត់​មើល​ការបង្ហាញ​សមត្ថភាព​របស់​នាង​មិន​ដាក់​ភ្នែក​នោះទេ ៕ BeBe (AGT2017)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច