បុណ្យភ្ជុំឆ្នាំនេះ កែវ វាសនា និង ភរិយា រៀបចំធំដុំណាស់ ទាំងចែកអង្ករ និង ថវិកាជូនចាស់ៗក្រខ្សត់

តារាចម្រៀង កែវ វាសនា បើទោះបីជា​លោក​បាន​ចូល​រោងការ​ជាមួយ​អ្នកជំនួញ​ស្រី​វ័យក្មេង​រូប​សម្រស់​ស្រស់ស្អាត​ម្នាក់ និង ទទួលបាន​តំណក់ឈាម​កូនប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​រួចហើយ​ក៏ដោយ ប៉ុន្ដែ​តារាចម្រៀង​ប្រុស​រូបនេះ នៅតែ​អាច​រក្សាបាន​ប្រជាប្រិយភាព​របស់ខ្លួន​ដដែល ថែមទាំង​មិនមាន​បំណង​ចង់​បិទបាំង​ជីវិត​ឯកជន​របស់ខ្លួន​ទៀតផង ។​

​ដោយឡែក​កាលពី​ម្សិលមិញ​នេះ តារាចម្រៀង​ដ៏​ល្បីល្បាញ​ក្នុង​ស្រទាប់​យុវវ័យ កែវ វាសនា និង ភរិយា​ជាទី​ស្រឡាញ់ បានធ្វើ​រឿង​គួរឱ្យ​កោតសរសើរ​មួយ​ចំពោះ​មនុស្ស​ចាស់ជរា​ដែល​ខ្វះខាត​ផ្នែក​ជីវភាព​ក្នុងឱកាស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ បន្ទាប់ពី​ពួកគេ​ត្រឡប់​មកពី​វគ្គ​ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​រួចរាល់ ។​

​បើតាម​ការឱ្យ​ដឹង​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ភរិយា​តារាចម្រៀង​រូប​សង្ហា កែវ វាសនា បានឱ្យដឹងថា អ្នកនាង និង ស្វាមី បាននាំគ្នា​យក​អំណោយ​មានដូចជា​អង្ករ និង ថវិកា​មួយ​ចំនួន​​ជូន​ដល់​ចាស់ៗ​ដែលមាន​ជីវភាព​ក្រីក្រ​ចំនួន ៤០ គ្រួសារ​ឯណោះ ។

​តែ​ទោះជា​យ៉ាងណា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន កែវ វាសនា និង ភរិយា ក៏បាន​ថ្លែងថា​មិន​ភ្លេច​ព្រះ​រស់នៅ​ក្នុងផ្ទះ​ដែរ ។ ជាមួយគ្នានេះ ទង្វើ​របស់​គូ​ស្វាមី​-​ភរិយា​វ័យក្មេង​មួយគូ​ខាងលើនេះ ពិតជា​ទទួល​បានការ​កោតសរសើរ​យ៉ាង​សម្បើម​ពី​សំណាក់​អ្នកគាំទ្រ ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច