អង្គការ WWF បង្ហាញរូបថតសត្វក្តាន់ ដែលកាមេរ៉ាស្វ័យប្រវត្តិថតបាន នៅខេត្តក្រចេះ!

​​នេះ​ជា​លើកដំបូងហើយ​ក្នុង​រយៈពេល​ ១០ឆ្នាំ​​កន្លងមកនេះ ដែលសត្វ​ក្តាន់​ជិត​ផុត​ពូជ​ទៅហើយនោះ ត្រូវបាន​កាមេរ៉ា​ស្វ័យប្រវត្តិ​របស់​អង្គការ WWF-​កម្ពុជា ថត​បាន​នៅក្នុង​ខេត្តក្រចេះ នៅពេលដែល​ពួកវា​ចំនួន ៤ ក្បាល​បាន​ចូលទៅ​ស៊ី​ស្រូវ  ​ព​ង្រោះរ​បស់​អ្នកស្រុក ​។​

តាម​ការប្រកាស​របស់​អង្គការ WWF នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ នេះ​បានឱ្យដឹងថា នេះគឺជា​ដំណឹង​ដ៏​រីករាយ ហើយ​យើង​ពិតជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទៅ​ថ្ងៃ​អនាគត​ចំនួន​របស់​សត្វ​ក្តាន់​នឹង​កើនឡើង​នៅក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​នៃ​ខេត្តក្រចេះ​នេះ ជា​មិន​ខាន​ឡើយ ។​

អង្គការ​អភិរក្ស​សត្វ​ព្រៃ WWF បានបញ្ជាក់​នៅក្នុង​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ថា ទាំងនេះ​ សម្រេច​ទៅបាន ​ដោយមាន​ការចូលរួម​ពី​ប្រជាន​ជន​នៅក្នុង​សហគមន៍ និង បុគ្គលិក​ទាំងអស់ ពិសេស​នោះ​ការចូលរួម​គាំទ្រ​យ៉ាងសកម្ម​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដើម្បី​ថែទាំ​ និង អភិរក្ស​សត្វព្រៃ​ ដែល​ជិត​ផុត​ពូជ​នេះ ។​

គម្រោង​អភិរក្ស​សត្វ​ក្ដាន់ ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ WWF នៅ​ឆ្នាំ ​២០១៤ នៅក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​ ។ សម្រាប់​ការងារ​បន្ទាប់ គឺជា​ការផ្ដោត​ការយកចិត្តទុកដាក់​ក្នុងការ​អង្កេត និង តាមដាន​វត្ដ​មាន​របស់​សត្វ​ក្ដាន់​តាមរយៈកាមេរ៉ា​ស្វ័យប្រវត្តិ ។ ការពង្រឹង​ការអនុវត្ត​ច្បាប់ កម្មវិធី​អប់រំ​ផ្សព្វផ្សាយ ការ​ល្បាត​របស់​សហគមន៍ និង ធ្វើ​ផែនការ​រៀបចំ​សម្រាប់​តំបន់​ការពារ​សត្វ​ក្ដាន់​នេះ ទៅជា​ដែនជម្រកសត្វព្រៃ​ស្របច្បាប់ គឺ​ត្រូវ​ធានាថា ​​ការអភិរក្ស​សត្វ​ក្ដាន់ គឺជា​អទិភាព​ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋ​ ៕ សុថា​ត់​

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច