សូម្បីតែម្ចាស់បទ «បេះដូងឆ្កួត» ស៊ីុម ថៃណា ក៏និយាយបែបនេះដាក់ ខាត់ សុឃីម ដែរ!

បន្ទាប់ពី​នារី​វ័យក្មេង​មួយរូប​ចេញ​សារ​ទម្លាយ​ពី​ចរិត​រួសរាយ​រាក់ទាក់​គួរឱ្យ​គោរព ស្រឡាញ់​របស់​តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​ថ្មីៗ​ធ្វើឱ្យ​តារា​ស្រី​រូបនេះ​កាន់តែ​ទទួលបាន​ការកោតសរសើ​ស​ពី​សំណាក់​ទស្សនិកជន​ថែម​មួយកម្រិត​ទៀត​រួចមក ដោយឡែក​នៅមុននេះ តារាចម្រៀង​ធ្លាប់​ទទួលបាន​ភាពល្បីល្បាញ​ក្រាស់ក្រែល​ពី​មហាជន ស៊ីម ថែ​ណា ក៏​ស្រាប់តែ​និយាយ​ពី​នាង​ផងដែរ ។​

​ស៊ីម ថៃ​ណា ដែល​គេ​ស្គាល់​ច្បាស់​ជា​ម្ចាស់​បទ​ដ៏​ល្បី «​បេះដូង​ឆ្កួត​» បាន​ទម្លាយ​បន្ថែម​ពី​ចរិត​តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ដូចគ្នា​ថា «​ក្នុងនាម​ខ្ញុំ​ជា​សិល្បៈការិនី​ម្នាក់ ក៏​សូម​កោតសរសើរ​ដល់​បងស្រី​ដែរ ទៅណា​មក​ណា​ឃើញ​ប្អូនៗ​សុទ្ធតែ​ហៅ​មុន មិនដែល​ឆ្មើង នៅមាន​ចំណុច​ល្អជា​ច្រើន​ទៀត​ដែល​បរិយាយ​មិន​អស់ ស្រឡាញ់ និង គោរព​ណាស់​» ។​

​នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ខាត់ សុ​ឃីម ទទួលបាន​ការបើកប​ង្ហា​ញ​ពី​កិរិយា​ជា​សិល្បការិនី​មួយរូប​ដែល​សម្បូរ​ដោយ​ស្នាមញញឹម មិន​ប្រកាន់​ឫក​ពាជា​តារា​ល្បី សូម្បីតែ​អ្នកសិល្បៈ​គ្នាឯង ជាក់ស្ដែង​ដូចជា​តារាចម្រៀង ស៊ីម ថៃ​ណា ក៏​ទ្រាំ​មិនបាន​និយាយ​ពី​ភាព​រួសរាយ​របស់​អ្នកនាង​ជា​សាធារណៈ​ដែរ ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច