តើ Apple មានអ្វីប្លែកក្រៅពី iPhone 8 និង 8 plus?

ក្រុមហ៊ុន Apple នឹងមានអ្វីប្លែកនៅចុងឆ្នាំនេះ? ពិតហើយអ្វីដែលមនុស្សភាគច្រើនទន្ទឹងរងចាំនោះគឺ iPhone 8 ។ ដោយឡែក Apple ក៏ត្រៀមនឹងបង្ហាញម៉ូដែលទូរសព័្ទច្រើនផងដែរនៅក្នុងចុងឆ្នាំនេះ ។ អ្វីដែលគេអន្ទះសារចង់ដឹងជាងគេនោះគឺ iPhone X ។

ទូរស័ព្ទមួយនេះអាចនឹងបង្ហាញខ្លួននៅក្រោយវត្តមាន iPhone 8 និង iPhone 8 plus ព្រោះបើយោងតាមប្រភព័ត៌មានខ្លះបានឱ្យដឹងថា ទូរស័ព្ទ iPhone ជំនាន់ថ្មីមួយនេះនឹងបំពាក់អេក្រង់ប្រភេទ OLED ប៉ុន្តែវាមិនអាចផលិតលើសពី មួយមឺុនគ្រឿងក្នុងមួយថ្ងៃនោះទេ ដែលការផ្គត់ផ្គង់អាចយឺតជាងតម្រូវការអ្នកប្រើប្រាស់ ។

បើយោងតាមប្រភពពី CNET បានឱ្យដឹងថាទូរស័ព្ទ iPhone X នឹងបំពាក់អង្គចងចាំទំហំ 3GB ធំជាង iPhone 8 និង 8 Plus និង បំពាក់ដោយឈីបប្រភេទ A11 ដែលមានអង្គល្បឿនប្រភេទ Monsoon ចំនួន ២ គ្រាប់ខ្លាំងជាងមុន និងប្រើថាមពលតិចជាងមុនផងដែរ ។

តាមព័ត៌មានខ្លះទៀតបានឱ្យដឹងថា វាអាចនឹងបំពាក់កាម៉េរ៉ាទំហំ ១២ មេហ្គាភិចសែល អាចថតវីដអូបានទំហំ 4K ក្នុងកម្រិត ៦០ ហ្រ្វេម និង មានសមត្ថភាពអាចថតវីដេអូក្នុងចលនាយឺតៗ ក្នុងកម្រិត1080p រហូតដល់ ២៤០ ហ្រ្វេមក្នុងមួយវិនាទី ។

អ្វីដែលសំខាន់បើយោងតាម អ្នកសរសេរកម្មវិធីដ៏ល្បីមួយរូបគឺលោក Steven Troughton Smith បានឱ្យដឹងថា ទូរស័ព្ទ iPhone X ក៏នឹងបំពាក់បច្ចេកវិជ្ជាស្កេនប្រភេទ IR នៅពីមុខ គឺអាចស្កេនប្រភេទ 3D បានក្នុងទំហំ 1312 x 1104 ភិចសែល ៕ សុផល  (ប្រភព៖ TOM’s Guide)

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច