ក្រោយឈ្នះក្តីពីអតីតសង្សារ តារាចម្រៀង វ៉ាន់ នីឡា មានគូស្នេហ៍ថ្មីហើយមែនឬ ?

​ក្រោយពី​ឈ្នះក្តី ​ជាមួយ​អតីត​សង្សារលោក គុយ សិទ្ធិ​ស័​ក្ត មិនទាន់បាន​ប៉ុន្មាន​ផង ​គេ​បានឃើញ វ៉ាន់ នី​ឡា ដែលជា​ប្អូនស្រី​របស់លោក សុខ ជំនោរ ថតរូប​ជិៈ​លើ​ខ្នង​បុរស​ម្នាក់​យ៉ាង​ស្និទ្ធស្នាល​បំផុត ដែល​ធ្វើឱ្យ​មហាជន​មានការ​សង្ស័យថា បុរសរូបនោះ គឺជាគូស្នេហ៍របស់នាង ។

​ជាមួយនឹង​រូបភាព​ដែល វ៉ាន់ នី​ឡា ត្រូវបាន​បុរស​ម្នាក់​អៀវ ​ហើយ​ថតរូប​យ៉ាង​ស្រស់ស្អាត​អម​ជាមួយ​ការសរសេរ​ជាសារថា​«បង​មិនចេះ​ផ្អែម​ដូចបុរស​ដទៃ​ទេ​តែ​បង​អាចធ្វើ​គោ​ធ្វើ​សេះ​នៅពេលដែល​អូន​ខ្ជិល​ដើរ »​។ ក្នុងនោះ​ក៏មាន​អ្នកខ្លះ​គិតថា ​បុរសរូបនោះ ជា​គូស្នេហ៍​ថ្មី​របស់ វ៉ាន់ នី​ឡា  ​ព្រោះ​ពេលនេះ​នាង និង អតីត​គូស្នេហ៍​ដាច់ស្រេចគ្នា​អស់ហើយ ។ ប៉ុន្តែ​យ៉ាងណា​មហាជន​ទាំងអស់​កុំ​យល់​ច្រ​ឡំ​បុរស​នៅក្នុង​រូបថត ដែល​អៀវ វ៉ាន់ នី​ឡា នេះ ​ការពិត​ជា​ប្អូនប្រុស​របស់​នាង​ ទេ ។

​សម្រាប់​ពេលនេះ ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខ​ត​រូបនេះ ​ក៏បាន​ទទួល​យុត្តិធម៌​ដោយបាន​ឈ្នះក្តីទៅលើ​អតីត​សង្សារលោក គុយ សិទ្ធិ ស័​ក្ត ។ ក្នុងនោះ​តុលា​ការបានចេញ​សាលក្រម​ឱ្យ​អតីត​សង្សារ​ជាប់គុក ១ ឆ្នាំ និង សង​ជម្ងឺ​ចិត្ត​ចំនួន  ២០០​លាន ​រៀល​ដល់​រូបនាងថែមទៀត ។

ទោះបីជា​រឿងរ៉ាវ​អាក្រក់​បាន​រសាត់​អស់ ​ក៏ពិតមែន ​តែ វ៉ាន់ នី​ឡា ហាក់​មិនមាន​សកម្មភាព​សិល្បៈ​ថ្មី​នោះទេ ។ ជាពិសេស​បទ​ចម្រៀង​នៅក្នុងផលិតកម្ម​ភ្លេង​រីខ​ត ។ ប៉ុន្តែ​យ៉ាងណា​គេ​បានឃើញ វ៉ាន់ នី​ឡា ងាក​មក​លក់​ផលិតផល​រក្សា​សម្រស់​តាម​អន​ឡាញ​វិញ​ម្តង ៕ ចេ​នី

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច