អាហារផ្អាប់ដូចជាទឹកដោះគោជូរ ល្អសម្រាប់សុខភាព

អាហារ​ដែល​ផ្អាប់ ​គឺជា​អាហារ​ដែលមាន​ប្រវត្តិ​មកពី​ប្រទេស​ឥណ្ឌា​ជា​យូរលង់​មកហើយ ដែល​បច្ចុប្បន្ន​វិធី​នេះ​ត្រូវបាន​យកទៅ​ប្រើប្រាស់​ក្នុងការ​ថែរក្សា​អាហារ​ទុក និង កែច្នៃ​នៅក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ​ផ្សេងៗ​មួយចំនួន ។ ដោយឡែក​ចំពោះ​ទឹកដោះគោ​ជូរ​វិញ​ គឺជា​អាហារ​ផ្អាប់​ដ៏​ពេញនិយម​មួយ​មាន​ប្រភព​មកពី​ប្រទេស​លោកខាងលិច ដោយ​វា​ត្រូវបាន​អ្នកជំនាញ​ខាង​អាហារប្រាប់ថា​ មានគុណ​សម្បត្តិ​ច្រើន​ចំពោះ​សុខភាព ដោយសារ​វា​ជា​ប្រភព​នៃ​អាហារូបត្ថម្ភ និង ប្រូ​តេ​អ៊ីន​ផ្សេងៗ ។

​ក្នុង​ទឹកដោះគោ​ខាប់​ជូរ មាន​ផ្ទុក​វីតាមីន​ច្រើន​ដូចជា កាល់ស្យូម ប៉ូ​តា​ស្យូ​ម ហ្វូ​ស្វ័​រ វីតាមីន B12 រី​បុ​ហ្លា​វីន (riboflavin) សង្ក​សី អ៊ីយ៉ូ​ត និង វីតាមីន B5 ជាដើម ។ ​ក្រៅពី​វីតាមីន​ទាំងនេះ ក្នុង​ទឹកដោះគោ​ជូ​រក៏មាន​សារធាតុ​សកម្ម និង បាក់ តេរី​សកម្មជួយ​ក្នុង​ការរំលាយ​អាហារ កម្ចាត់​បាក់តេរី​អាក្រក់​ក្នុង​ក្រពះ និង ពង្រឹង​សុខភាព​ក្រពះ និង ពោះវៀន ។

​ហេតុ​ដូច្នេះហើយ​បានជា​មនុស្ស​សម័យថ្មី​មួយចំនួន​ដែល​បាន​យល់​ពី​ចំណុច​នេះ បានជា​ពួកគេ​តែង​ពិសា​ទឹកដោះគោ​ជូរ ។ ហើយ​បើ​យោងតាម​អ្នកជំនាញ​សុខភាព​ដែល​បាន​សិក្សា​ពី​គុណប្រយោជន៍​របស់​ទឹកដោះគោ​ជូរ បានបង្ហាញ​ឱ្យ្​ដឹងថា វា​ល្អ​សម្រាប់​អ្នក​ចង់​រក្សា​ទម្ងន់ ពង្រឹង​សុខភាព​បេះដូង សុខភាព​ពោះវៀន និង ក្រពះ ព្រមទាំង​ល្អ​ជួយ​គ្រប់គ្រង​ជំងឺមហារីក​ផងដែរ ៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច