សាហាវ​ណាស់ ​រំលោភ​សម្លាប់​ខ្វេះ​ភ្នែក​យក​សពទៅ​បោះចោល​ទាំង​អាក្រាតកាយ !

ដូច​ពាក្យចាស់​លោកពោល​ថា ជង់​មិន​ភ្លិច​កុក​ឡើយ តែកុក​ទេ​ដែល​ភ្ល​ច​ជង់​នោះ ទោះ​យ៉ាងដូចជា​ជន​អ​ប្រិ​យ​ម្នាក់នេះ បាន​ចាប់រំលោភ​ហើយ​ សម្លាប់​សិស្ស​ថ្នាក់​ទី ១២ ម្នាក់ និង យក​ដំបង​ឈើ​ចាក់​ភ្នែក ហើយ​វាយកម្ទេច​មុខ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ករណី​រំលោភ​សម្លាប់នេះ បានកើតឡើង កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៧  ។ ហើយ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅថ្ងៃទី​ ៧ ខែ កញ្ញា ឆ្នាំ ​២០១៧ ។

ជនសង្ស័យ​ដែលត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួននេះ មាន ឈ្មោះ​គង់ សំណាង អាយុ ​១៦ ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​ទន្ទឹម ឃុំ រមទម ស្រុករ​វៀង​ ខេត្ត​ព្រៈ​វិហារ ។ ឯ​សិស្សស្រី​ដែល​រងគ្រោះ​ត្រូវគេ​ស្លាប់​ទាំង​អាក្រាត កាយ យក​សព​បោះចោល​នោះ មាន​ឈ្នោះ រឹម តា​រី អាយុ​ ១៩ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​ ១២ ទើប​ប្រឡង បាក់​ឌុប​ហើយ រស់នៅ ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក រ​វៀង ​ខេត្ត​ព្រៈ​វិហារ ជាមួយ​ជនសង្ស័យ​ដែរ ។​ ​


​ក្រោយពី​ទទួល​បានពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​សមត្ថកិច្ចបាន​ធ្វើការ​ស្រាវជ្រាវយ៉ាង​ដុតដៃដុតជើង​រហូត​ចាប់​ជនល្មើស​បាន ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ស​ង្ង័​យ​បាន​សារភាពថា គេ​ពិតជា​បាន​ចាប់រំលោភ​នារី​រងគ្រោះ​ពិតមែនគឺ នៅក្នុង​​ព្រៃ​មួយកន្លែង​ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ​ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​ ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅនេះ​ក្រោយពី​រំលោភ​ហើយ ​ ខ្លាច​រឿងនេះ​បែកការ គេ​ក៏​យក​ដំបង​ឈើ​ចាក់​ភ្នែក និង ​វាយ​ទៅលើរាងកាយ ​ជនរងគ្រោះ​រហូតដល់​ស្លា​ប់​តែម្តង ។


​ពេលនេះ​ជនសង្ស័យ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ កំពុង​សាកសួរ​​អំពី​ដំណើររឿង​ប្រព្រឹត្ត​បទល្មើស​នេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕ ​សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច