ពង្រឹងសុខភាពភ្នែកដោយវិធីងាយៗ

សុខភាព​ភ្នែក​ជាទូទៅមនុស្ស​មួយចំនួន​ដូចជា​មិនសូវ​ជា​យកចិត្តទុកដាក់​ប៉ុន្នា​ន​នោះទេ ហើយ​បញ្ហា​ភ្នែក​ក៏​វា​មិន​លេចចេញ​មក​តែ​ក្នុង​រយៈពេល​ភ្លាមៗ​នោះដែរ ប៉ុន្តែ​រាងកាយ​របស់​យើង​អាច​បង្ហាញ​ឱ្យដឹង និង ព្រមាន​ជាមុន​នូវ​បញ្ហា​ភ្នែក​ឱ្យដឹង​តាមរយៈ​អាការ​មួយចំនួន ដូចជា​អាការ​ឈឺក្បាល ភ្នែក​ស្ងួត និង សូម្បីតែ​ការ​ហៀរ​ទឹកភ្នែក ក៏​ជា​រោគសញ្ញា​មួយ​បង្ហាញ​ឱ្យដឹងថា​ភ្នែក​អ្នក​កំពុងមាន​បញ្ហា​ផងដែរ ។​

​បញ្ហា​អាការ​ទាំងនេះ​អាច​ជៀសវាង​បាន​ដោយ​គួរ​អនុវត្ត​នូវ​វិធី​មួយចំនួន​ដូចខាងក្រោម​៖

១. ពិសា​ទឹក​ឱ្យបាន​ច្រើន យ៉ាងហោចណាស់​ពី ៦ ទៅ ៨ កែវ​ក្នុង​មួយថ្ងៃ ។

២. ពិសា​ផ្លែឈើ​ស្រស់ និង បន្លែ​ឱ្យបាន​ច្រើន បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ជាពិសេស​អាហារ​ដែលមាន​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម ។

៣. ទុកឱ្យ​ភ្នែក​បាន​សម្រាក​ខ្លះ ដោយ​មិនត្រូវ​សំឡឹងមើល​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដូចជា ទូរស័ព្ទដៃ កុំ​ព្យូ​ទ័​រ ទូរទស្សន៍ និង ឧបករណ៍​ផ្សេងៗ​ច្រើន​ម៉ោង ។​

៤. កុំ​ជក់បារី ព្រោះ​វា​អាច​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ភ្នែក ។​

៥. គួរប្រើ​វ៉ែនតា​ការពារ​កម្តៅថ្ងៃ ដើម្បី​ការពារ​កាំរស្មី UV ។

៦. ពិសា​អាហារ​មាន​វីតាមីន A និង បេ​តា​ការ៉ូ​ទីន​ឱ្យបាន​ច្រើន ភាគច្រើន​សម្បូរក្នុង​បន្លែ​បៃតង ។​

៧. ពិសា​អាហារ​មាន​វីតាមីន ស័ង្កសី ដែល​សម្បូរ​នៅក្នុងសូកូឡា​ខ្មៅ ខ្ទឹមស ល្ង និង គ្រាប់សណ្តែក​មួយចំនួន ។​

៨. វីតាមីន C គឺជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ពិសេស មាន​ច្រើន​នៅក្នុង​ផ្លែក្រូច ប៉េងប៉ោះ ម្ទេស​ប្លោក​ក្រហម និង ប្រូ​កូ​លី ជាដើម ។

៩. សារធាតុ​អា​ស៊ី​ត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជួយ​ឱ្យ​ភ្នែកមាន​សំណើម ភាគច្រើន​មាននៅ​ក្នុង​សាច់​ត្រី អា​ស៊ី​ត​ខ្លាញ់ និង បន្លែ​បៃតង​មួយចំនួន ។​

១០. វីតាមីន E ដែលជា​វីតាមីន​ប្រឆាំង​សារធាតុ​អុក​ស៊ី​ត​កម្ម ជួយ​កាន់​បន្ថយ​ការ​ខូច​សាច់ដុំ និង ការពារកោសិកា​ឱ្យ​រឹងមាំ ជាពិសេស​សាច់ដុំ​ភ្នែក ​។

​បន្ថែម​ពី​ចំណុច​ទាំងនេះ អ្នកជំនាញ​ខាង​សុខភាព​បានស្នើ​ឱ្យ​អ្នក​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លះៗ ដើម្បី​បញ្ចេញ​ជាតិពុល​ពី​រាងកាយ ៕ សុផល (​ប្រភព​៖ zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច