ស្រ្តីគួរយល់ដឹងពីអាការចុកពោះ ព្រោះអាចប្រឈមជំងឺទឹកនោមផ្អែម !

អាការ​ឈឺចុកពោះ​របស់​ស្ត្រី ​ឬ​ ហៅថា សាំង​ដ្រូ​មដុំ​សាច់​ក្នុង​ស្បូន (Polycystic Ovary Syndrome) ហៅ​កាត់​ថា PCOS គឺជា​អាការ​មួយ​ដែលច្រើន​កើតមាន​ចំពោះ​ស្ត្រី​នៅពេល​ឈានដល់​វ័យ​បន្ត​ពូជ ។ ​អាការ​នេះ​អាច​បណ្តាលមកពី​អតុល្យភាព​អ័រម៉ូន​ និង​ អាចមាន​កើត​ដុំ​សាច់​ក្នុង​ស្បូន​ស្ត្រី ដែល​វា​ច្រើន​ធ្វើឱ្យ​ស្ត្រី​មានការ​ឈឺចាប់ និង ចុកពោះនៅពេ ល​មក​រដូវ អំឡុងពេល​មាន​ផ្ទៃពោះ និង ពេលមាន​ជំងឺ​បេះដូង​ជាដើម ។

​តាម​ការសិក្សា​ថ្មី​មួយ​បានឱ្យដឹងថា ស្ត្រី​អាច​ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ចំនួន ៤ ដង​ច្រើនជាង​ប្រសិនបើ​ពួកគេ​តែង​កើតមាន​អាការ​ចុកពោះ​ពេល​មក​រដូវ បន្ថែម​ពីនេះ​ពួកគេ​ក៏​ប្រឈមមុខ​នឹង​កើន​ជាតិ​ស្ករ​ច្រើន​ក្នុង​ឈាម​ផងដែរ ។​ ​ជាទូទៅ​ស្ត្រី​ដែល​កើត​អាការ​ចុកពោះ​ពេល​មក​រដូវ ​និង​ បានធ្វើ​តេស្ត​រកឃើញថា​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ច្រើន​មាន​អាយុ​ចាប់ពី ៣០ ឆ្នាំ​ឡើងទៅ ហើយ​បើ​ស្ត្រី​ខ្លះ​មិនមាន​អាការ​ចុកពោះ តែមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ដោយ​មូ​លេ​ហ​តុ​ផ្សេង​នោះ ច្រើន​មាន​អាយុ​ចាប់ពី ៣៥ ឆ្នាំ ឡើងទៅ ។​

​ការពិត​គឺថា​ស្ត្រី​ដែលមាន​អាការ​ចុកពោះ​បែបនេះ ព្រោះ​រាងកាយ​របស់​ពួកគេ​ច្រើន​ផលិត​អ័រម៉ូន testosterone និង​អ័រម៉ូន androgen ច្រើន​លើស​តម្រូវការ និង ធ្វើឱ្យ​អតុល្យភាព​ក្នុង​រាងកាយ ដូចជា រដូវ​មិន​ទៀង​ គ្មាន​លទ្ធភាព​បង្ក​កំណើត​កូន​ ឡើង​ទម្ងន់ ចេញ​មុន​ច្រើន ឬ​ សក់ និង រោម​ដុះ​ច្រើន​នៅលើ​មុខ និង រាងកាយ ។ ការសិក្សា​នេះ​គេ​បាន​សិក្សា​ទៅលើ​ស្ត្រី​ចំនួន​ជាង ១៨.៤៧៧ នាក់ និង ធ្វើការ​វិភាគ​នៅ​សាកលវិទ្យាល័យ Odense University Hospital ក្នុងប្រទេស​ដា​ណឺ​ម៉ាក​៕ សុផល (​ប្រភព​៖ Zeenews.com)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច