ពិតជាភ្ញាក់ផ្អើល រមួលក្រពើកសោះ ន្ត្រាក់ដូចទារកនៅក្នុងផ្ទៃ

​ការហាត់​កីឡា​ដោយ​ប្រើ​សាច់ដុំ​ច្រើន​ដូចជា​ការហាត់​នៅ​កន្លែង​លើក​សាច់ដុំ​ច្រើន​ម៉ោង​ពេក មានពេលខ្លះ​វា​នឹងធ្វើ​ឱ្យ​អ្នក​កើត​បញ្ហា​រមួលក្រពើ និង បណ្តាលឱ្យ​ចុក​រួយ​ផ្សេងៗ ។​

​ជាក់ស្តែង​លោក Angel Bermudez នៅ​រដ្ឋកា​លី​ហ្វ​នីញ៉ា បានទទួល​រង​នូវ​បញ្ហា​ឈឺ​រមួលក្រពើ​យ៉ាង​ចម្លែក​មួយ​មិន​ធ្លាប់​បានឃើញ គឺ​សាច់ដុំ​រមួលក្រពើ​នោះ​មើលទៅ​ប្រៀបដូចជា​មាន​សត្វ​អ្វី ឬ ទារក​តូច​ដែល​កំពុង​រើបម្រះ​ក្នុង​ផ្ទៃ​ម្តាយ​អ៊ីចឹង ។

​លោក​បាន​ថត​វីដេអូ​មួយ​មាន​រយៈពេល ៥០ វិនាទី​ និង ​បង្ហោះ​តាម​បណ្តាញ​សង្គម ពី​បញ្ហា​រមួលក្រពើ​កន្ត្រាក់​សាច់​ដុំ​នេះ មើលទៅ​ពិតជា​មានការ​ឈឺចាប់​ខ្លាំងណាស់​ហើយ​ចំពោះ​លោក ។ ជាទូទៅ​បញ្ហា​រមួលក្រពើ​ច្រើន​កើតឡើង​តែ​ប៉ុន្នា​ន​វិនាទី​ប៉ុណ្ណោះ និង ភាគច្រើន​កើត​នៅត្រង់​សាច់ដុំ​ជើង ៕ សុផល​  (ប្រភព៖​ zeenews.india)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច