ស៊ន សៀវម៉ី ទើបទទួលបានមេដាយមាសក្ដៅៗ ឥលូវស្រាប់តែទទួលបានតំណែង …

នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ លើ​ទឹកដី​ប្រទេស​ម៉ា​លេ​ស៊ី ថ្មីៗ​កន្លងទៅនេះ កីឡាការិនី​តេ​ក្វាន់​ដូ​ដ៏​ឆ្នើម ស៊ន សៀវ​ម៉ី ដណ្ដើមបាន​មេដាយមាស​មួយ​ជូន​ប្រទេស​កម្ពុជា បង្កឱ្យមាន​ការអបអ​រ​សាទរ​យ៉ាងខ្លាំង​សម្បើម​ពី​សំណាក់​ជនរួមជាតិ​ទាំង​ក្នុង និង ក្រៅប្រទេស ព្រោះ​ជា​មោទកភាព​មួយ​សម្រាប់​ប្រទេស​ខ្មែរ​យើង ។​

​ទើបតែ​ក្លាយជា​ម្ចាស់​មេដាយមាស​ក្ដៅៗ ពេលនេះ​កីឡាការិនី​តេ​ក្វាន់​ដូ​សម្បូរ​ដោយ​សមត្ថភាព ស៊ន សៀវ​ម៉ី ស្រាប់តែ​ត្រូវបាន​ក្រុមហ៊ុន Adidas កម្ពុជា ជ្រើសរើស​ធ្វើជា​អគ្គរាជទូត​សុ​ឆន្ទៈ​របស់​ពួកគេ ធ្វើឱ្យ​កីឡាការិនី​វ័យក្មេង​រូបនេះ បង្ហាញ​ពី​អារម្មណ៍​រំភើបសប្បាយរីករាយ ព្រមទាំង​មាន​មោទកភាព​លើ​ខ្លួនឯង​យ៉ាងខ្លាំង ។​

​បន្ទាប់ពី​ត្រូវបាន​ក្រុមហ៊ុន Adidas សម្រេច​ជ្រើស​យក​នាង​ជា​អគ្គរាជទូត​សុ​ឆន្ទៈ​កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែ កញ្ញា នេះ​ថា ស៊ន សៀវ​ម៉ី បាន​ទម្លាយ​អារម្មណ៍​ផ្ទាល់ខ្លួន​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង​ថា «​ថ្ងៃនេះ​នាង​ខ្ញុំ​មាន​មោទកភាព​ដែល​ក្រុមហ៊ុន Adidas កម្ពុជា​ជ្រើសរើស​ជា​អគ្គរាជទូត​សុ​ឆន្ទៈ ។ I’m proudly to be selected as the Brand ambassador of Adidas Cambodia» ។​

​ការទទួលបាន​តំណែង​ជា​អគ្គរាជទូត​សុ​ឆន្ទៈ​របស់​កីឡាការិនី​រាង​ខ្ពស់ស្រឡះ ស៊ន សៀវ​ម៉ី បាន​កើតឡើង​បន្ទាប់ពី​នាង​ទទួលបាន​មេដាយមាស​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ នៅ​ប្រទេស​ម៉ា​លេ​ស៊ី​ថ្មីៗ ។ ជាមួយគ្នានេះ ក៏មាន​មហាជន​ជាច្រើន​បាន​ចូលរួម​ត្រេកអរ​ចំពោះ​ដំណឹង​ល្អ​មួយ​នេះ​ផងដែរ ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច