អាហារ ៦ យ៉ាងបំផ្លាញអ័រម៉ូន និង ស្បែក

ស្ត្រី​ភាគច្រើន​ស្ទើរតែ​គ្រប់ៗ​គ្នា សុទ្ធតែ​ធ្លាប់​ប្រឈម​នឹង​ការផ្លាស់ប្តូរ​អារម្មណ៍ ដូចជា ស្ត្រី​ពេញវ័យ​នៅពេល​មាន​បម្រែបម្រួល​អ័រម៉ូន​ដោយសារ​កត្តា​ណាមួយ​នោះ ក៏​នឹង​អាចមាន​អាការ​ដូចជា​នៅពេល​ទើប​ឈានចូល​វ័យ​ជំទង់​ដែរ​ ។

ភាពមិនប្រក្រតី​នៃ​បម្រែបម្រួល​អ័រម៉ូន ច្រើនតែ​ជះឥទ្ធិពល​លេច​ជា​រូបរាង​ក្នុង​ទម្រង់​ជា ការឡើង​មុន​ខ្ទុះ​ធំៗ​ច្រើនឡើង​ក្តាំង​លើ​មុខ ការធ្លាក់​ពង​អូ​វ៉ុល​ច្រើន​ទាំង​មិនទាន់​ទុំ​ជ្រុះ​ស្រួលបួល និង ​បញ្ហា​រដូវ​មិន​ទៀង ឬ​គាំង​ជាដើម ​។ ប្រសិនបើ​មាន​បញ្ហា​មុន​អ័រម៉ូន​បែបនេះ ទោះជា​អ្នក​ប្រើ​ផលិតផល​ឬ​ថ្នាំ​ព្យាបាល ដែលមាន​សារធាតុ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក រ៉េ​ទីន​អា (Retin-A) និង​ បង់​សូល​ពែរ​អុកស៊ីត (Benzoyl peroxide) ក៏​មិនអាច​ព្យាបាល​បានដែរ ថែមទាំង​កាន់តែ​រាលដាល​ទៀតផង ។

​ផលប៉ះពាល់​នៃ​អ័រម៉ូន​ចំពោះ​ស្បែក​
​ភាពមិនប្រក្រតី​បណ្តាលមកពី​ក្រពេញ​អង់​ដូ​គ្រី​ន ជា​ឬ​សគល់​ចម្បង​នៃ​ការ​កើតមុន​អ័រម៉ូន ដែល​ច្រើន​កើន​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ ឬ​មុនពេល​មក​រដូវ ព្រោះថា​អំឡុង​ពេលនេះ អ័រម៉ូន​អេ​ស្ត្រូ​ជេន និង ​តេ​ស្តូ​ស្តឺ​រ៉ូ​ន​កើនឡើង​ខ្លាំង​ជាធម្មតា​ ។ ប្រសិនបើ​ប្រព័ន្ធ​អង់​ដូ​គ្រី​ន​ដំណើរការ​បានល្អ នោះ​នឹង​កំណើន​អ័រម៉ូន​ទាំងពីរ​នេះ មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ ប៉ុន្តែ​អាច​នឹងមាន​បញ្ហា ចំពោះ ករណី​អ័រម៉ូន​ដំណើរការ​មិនល្អ​ ។ កត្តា​នេះ អាច​បណ្តាលមកពី​រាងកាយ​ស្ត្រី​មិនបាន​បញ្ចេញ​ជាតិពុល​អស់ គួបផ្សំ​នឹង​របប​អាហារ និង ​ទម្លាប់​រស់នៅ​មិនល្អ​ទៀត​នោះ ទើប​រាងកាយ​មាន លេចចេញ​ជា​បញ្ហា​លើ​ស្បែក​ ។ បញ្ហា​ស្បែក​នេះ​ច្រើន​កើតឡើង​កាន់តែខ្លាំង​ក្នុងពេល​កៀក​ជិត​ថ្ងៃ​មក​រដូវ ព្រោះថា​ពេលនោះ​ជា​ពេលដែល​ឈាម​ហូរ​ជិត​ទៅកាន់​ផ្ទៃ​ស្បែក​ ។

​តើ​គួរ​ធ្វើ​ដូចម្តេច​ដើម្បីឱ្យ​ស្បែក​ប្រសើរ​ឡើងវិញ ​?
​ស្បែក​ជា​សរីរាង្គ​ដ៏​ធំ​បំផុត​នៃ​រាងកាយ មាន​មុខងារ​បញ្ចេញ​ជាតិពុល និង​ បំពេញ​មុខងារ​ជិតស្និទ្ធ​ជាមួយនឹង​ថ្លើម ប្រព័ន្ធ​ទឹករងៃ និង ​ពោះវៀនធំ ​។ ការប្រើ​ផលិតផល ឬ​ថ្នាំលាប​លើ​ស្បែក នឹង​ពុំមែន​ជា​វិធី​ព្យាបាល​ឡើយ​ ។ ជា​ដំបូន្មាន ស្ត្រី​គួរ​ប្រយ័ត្ន​ចំពោះ​អាហារ ដែលជា​វិធី​តែ​ម្យ៉ាង និង​ មាន​ប្រសិទ្ធភាព​ ។​

អាហារ​គួរ​ចៀសវាង
១. ទឹកដោះគោ ឬ ផលិតផល​ចម្រាញ់​ពី​ទឹកដោះគោ​
​ទឹកដោះគោ​ជា​ប្រភេទ​អាហារ​បង្ក​ជា​អាការ​រលាក​នានា ដែល​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ភ្នាស​ពោះវៀន ដូចជា អាការ​ចាញ់​អាហារ ហើយ​ទឹកដោះគោ​ក៏មាន​អ័រម៉ូន​សំយោគ​ផងដែរ​ ។

២. គ្លុយ​ទីន​(Gluten)
​ដូចគ្នា​នឹង​ទឹកដោះគោ​ដែរ គ្លុយ​ទីន​ក៏​ជា​ភ្នាក់ងារ​ខ្លាំង​ក្នុង​ការបង្ក​អាការ​រលាក​ដែរ​ ។

Image may contain: food

៣. សណ្តែកសៀង​
​សណ្តែកសៀង មាន​សារធាតុ​បង្ក​ឱ្យ​កើតមុន​ជាពិសេស​អ្នកមាន​បញ្ហា​ងាយ​ប្រតិកម្ម​នឹង​អ័រម៉ូន​ ។ សូមកុំ​ភ្លេច​អាន​ស្លាក​គ្រឿងផ្សំ ព្រោះ​ផលិតផល ​​ឬ ថ្នាំ​ខ្លះ​ផ្សំ​ពី​សណ្តែកសៀង​ ។

Image may contain: food

៤. សណ្តែកដី​
​សម្រាប់​អ្នក​គ្មាន​ប្រតិកម្ម​នឹង​សណ្តែកដី ក៏​អាច​នឹង​ធ្លាប់​រង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ពី​សណ្តែកដី​ដែរ ដូចជា រលាក​ស្បែក និង​ ឡើង​មុន​នេះឯង ​។​

Image may contain: food

៥. កាហ្វេ​អ៊ី​ន​
​កាហ្វេ​ជា​សារធាតុ​ប​ន្ទុ​ច​បង្អាក់ ឬ​ពន្យឺត​រាងកាយ​ក្នុងការ​ទទួលបាន​សារធាតុ​ស័ង្កសី វីតាមីន​បេ ម៉ាញ៉េ​ស្យូ​ម និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​ស្បែក ​។​

Image may contain: coffee cup and drink

៦. ប្រេង​គ្រាប់​ផ្កាឈូករ័ត្ន និង​ ប្រេង​បន្លែ​នានា​
​ប្រេង​ប្រភេទ​នេះ មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៦​ច្រើន ដែល​សារធាតុ​នេះ​បង្ក​ជា​អាការ​រលាក​ស្បែក​ដូចគ្នា ​។​
​របប​អាហារ​គួរ​បរិភោគ​៖ គួរ​បរិភោគ​ទឹក​ផ្លែឈើ និង ​បន្លែ​ជំនួស​អាហារ​ខាងលើ​វិញ ដូចជា ផ្លែ​ប៉ោម​បៃតង ជី​វ៉ាន់ស៊ុយ ស្ពៃ ត្រសក់ ស្ត្រ​ប៊ឺ​រី និង​ក្រូចឆ្មារ​ជាដើម​ ។

Image may contain: plant, flower and drink

​ប្រការ​គួរ​ប្រតិបត្តិ​
​ញ៉ាំ​អាហារ​សម្បូរ​ប្រូ​បាយ​អូ​ទិ​ក ឬ​ញ៉ាំ​ថ្នាំ​ប្រូ​បាយ​អូ​ទិ​ក ដើម្បី​បំប៉ន​សុខភាព​ពោះវៀន និង​ រក្សា​លំនឹង​អ័រម៉ូន ​។​
​ផលិតផល​រក្សា​ស្បែក និង​តុបតែង​ខ្លួន គួរ​ចៀសវាង​កុំ​ប្រើ​ផលិតផល​ដែល​ផ្សំ​ពី ៖

  • ប៉ា​រ៉ា​បែន (Parabens) មានដូចជា មេ​ទីល ប្រូ​ពី​ល ប៊ុ​យ​ទីល និង ​អេ​ទីល​
  • អា​ណូ​ឡា​មីន (Anolamines) ដូចជា DEA , TEA និង​MEA
  • ប៉េ​ត្រូ​ឡា​ទី​ម ឬ ប៉េ​ត្រូ​លាម ជែ​លី (Petrolatum ឬ Petroleum Jelly)
  • សូ​ដ្យូ​ម​ឡូរី​ល​ស៊ុ​ល​ផាត និង​ ស៊ុ​ល​ផាត​ប្រភេទ​ប្រហាក់ប្រហែល (Sodium lauryl sulfates) ដូចជា SLS និង​SLES
  • សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​អង់​ដូ​គ្រី​ន ដូចជា DBP និង ​DEHP ។​ ​លក្ខិណា​

 

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច